Connect with us

ព័ត៌មានជាតិ

កម្ពុជា​បើក​សន្និសីទ​ស្តីពី​ការ​វិនិយោគ​លើ​ការបណ្តុះបណ្តាល​ឆ្មប​ជា​ធនធានមនុស្ស​ស្នូល​សម្រាប់​ថែទាំ​សុខភាព​ស្ត្រី​និង​ទារក

បានផុស

នៅ

សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២២​នេះ ​បាន​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ការ​វិនិយោគ​លើ​ការបណ្តុះបណ្តាល​ឆ្មប​ដែលជា​ធនធានមនុស្ស​សុ​ខា​ភិ​បាល​ស្នូល​សម្រាប់​ថែទាំ​សុខភាព​ស្ត្រី​និង​ទារក​នៅ​សណ្ឋាគារ​ភ្នំពេញ​ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ​ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។

សន្និសីទ​នេះ​ ក៏​មាន​ការចូលរួម​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មកពី​ប្រទេស​ប្រទេស​ក្រិច ប្រទេស​ដា​ណា​ម៉ាក ប្រទេស​វៀតណាម​និង​និស្សិត​កម្ពុជា សរុប​ចំនួន​១០៥​នាក់​។

​លោក​សាស្ត្រ​ចា​រ្យ​សា​ផុន​វឌ្ឍនៈ ​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​មានប្រសាសន៍ថា​ សន្និសីទ​អន្តរជាតិ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើត​ជា​វេទិកា​ពិភាក្សា​អំពី​ទិសដៅ​និង​បញ្ហា​ប្រឈម​អំពី​សុខភាព​មាតា​និង​ទារក​ក្នុង​ប្រទេស​វៀតណាម​និង​នៅ​កម្ពុជា​តួនាទី​ឆ្មប​និង​ភាព​ចាំបាច់​លើ​ការ​បណ្ដុះបណ្ដាល​ផ្នែក​ឆ្មប​ដោយមាន​ការពិភាក្សា​អំពី​សារសំខាន់​និង​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដើម្បី​និរន្តរភាព​នៃ​គម្រោង SafeMa​។

លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា ​គម្រោង SafeMa​នេះ​មាន​រយៈពេល​៣ ឆ្នាំ​នឹង​ទទួល​បាន​ការឧបត្ថម្ភ​ពី​កម្មវិធី​របស់​សភា​អឺរ៉ុប​ព្រមទាំង​ដៃគូ​ចូលរួម​ចំនួន​៨​ស្ថាប័ន​ដែលមាន​សាកល​វិទ្យា​វិទ្យាសាស្ត្រ​សុខាភិបាល​និង​សាកវិទ្យា​ល័យ​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជា សាកលវិទ្យាល័យ​៣​នៅ​ប្រទេស​វៀតណាម​និង​សាកលវិទ្យាល័យ​និង​ស្ថាប័ន​ចំនួន​៣​នៅ​អឺរ៉ុប​។

លោក​សាស្ត្រាចារ្យ​បាន​បន្ត​ទៀត​ថា ​តាមរយៈ​គម្រោង​នេះ​កម្មវិធីសិក្សា​មួយ​ស្ដីពី​ការអនុវត្ត​ជំនាញ​បង្កើត​គុណវុឌ្ឍិ៍​ឆ្មប​និង​មណ្ឌល​សម្រាប់​ឧត្ដមភាព​ ត្រូវ​បាន​រៀបចំ​និង​អនុវត្ត​នៅតាម​បណ្ដា​សាកលវិទ្យាល័យ​ជា​សមាជិក​គម្រោង​ក្នុង​ប្រទេស​វៀតណាម​និង​ប្រទេស​កម្ពុជា​សម្រាប់​ការបណ្ដុះបណ្ដាល​បន្ត​ដល់​ឆ្មប​ដែល​កំពុង​បម្រើ​ការងារ​ដើម្បី​បង្កើន​ចំណេះដឹង​និង​ពង្រីក​សមត្ថភាព​ការអនុវត្ត​ជំនាញ​ឆ្មប​ឲ្យ​កាន់តែ​ប្រសើរឡើង​។

លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ថា ​កម្មវិធី​នេះ​មាន​៨​ម៉ូឌុល ដោយ​បែង​ចែកជា​២​វគ្គ​ដោយមាន​ទាំង​ការបង្រៀន​ទ្រឹស្ដី​អនុវត្ត​ត្រាប់​និង​កម្មវិធីសិក្សា​នៅ​មន្ទីរពេទ្យ​ផងដែរ​។​ និស្សិត​ដែល​បានបញ្ចប់​វគ្គ​ទី​១​ទើប​អាច​បន្តទៅ​សិក្សា​នៅ​វគ្គ​ទី​២​បាន​ហើយ​តាមរយៈ​គម្រោង​នេះ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​បណ្តុះបណ្តាល​ឆ្មប​ដែល​កំពុង​បម្រើ​ការងារ​នៅតាម​បណ្ដា​រាជធានី​ខេត្ត​បាន​ចំនួន​៤២ នាក់​សម្រាប់​វគ្គ​ទី​១​និង​មាន​សិក្ខាកាម​ចំនួន​៤១​នាក់​បាន​បន្តទៅ​វគ្គ​ទី ២​នឹង​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សាស្ត្រាចារ្យ​បាន​បញ្ជាក់​ថា ​ការអនុវត្ត​គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​គោលដៅ​យុទ្ធសាស្ត្រ​របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ក្នុងការ​ពង្រឹង​និង​ពង្រីក​គុណភាព​និង​វិសាលភាព​នៃ​ការបណ្តុះបណ្តាល​ប្រកបដោយ​គុណភាព​ខ្ពស់​។​ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​កន្លងមក​នេះ​ ក្រោម​ការណែនាំ​របស់លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុន ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​ខិតខំ​កែលម្អ​កម្មវិធីសិក្សា​វិធីសាស្ត្រ​បង្រៀន​វិធីសាស្ត្រ​វាយតម្លៃ​ព្រមទាំង​បំពាក់​សម្ភារៈ​ឧបករណ៍​បង្ហាញ​ត្រាប់​សមស្រប​ដើម្បី​ឲ្យ​ការបណ្តុះបណ្តាល​របស់​យើង​ផ្អែកលើ​សមត្ថភាព​និង​អន្តរជាតិ​ជីវៈ​។

លោក​សាស្ត្រាចារ្យ​បាន​ចាត់ទុក​ជំនួយ​ឧបត្ថម្ភ​ពី​សហគមន៍​អឺរ៉ុប​លើ​គម្រោង​SafeMa​នេះ​ ពិតជា​ចលករ​យ៉ាងសំខាន់​សម្រាប់​ការ​សម្រេចបាន​គោលដៅ​របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។

លោក​សាស្ត្រាចារ្យ​ម៉ម ​ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​មានប្រសាសន៍ថា​ ស្របតាម​តួនាទី​ដ៏​សំខាន់​របស់​ឆ្មប​ក្រសួងសុខាភិបាល​បាន​ខិតខំ​ពង្រឹងសមត្ថភាព​ឆ្មប​មាន​ទាំង​ការរៀបចំ​បណ្ដុះបណ្ដាល​មុនពេល​បម្រើ​ការងារ​និង​ការបណ្ដុះបណ្ដាល​ក្នុងពេល​បម្រើ​ការងារ​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ឆ្មប​របស់​យើង​មាន​សមត្ថភាព​វិជ្ជាជីវៈ​ខ្ពស់​ដើម្បី​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ជំនឿ​ទុកចិត្ត​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ដោយឡែក​គម្រោង​សេះ​ស្មា​ដែល​បាន​គាំទ្រ​ថវិកា​ដោយ​សហគមន៍​តាមរយៈ​កម្មវិធី​SafeMa​នេះ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ពង្រឹងសមត្ថភាព​របស់​ឆ្មប​ផង​ដែរ​និង​បាន​ជួយ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំង​ឯកជន​និង​រដ្ឋ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។

នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ដល់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ជា​ស្ថាប័ន​ដែល​បានរៀបចំ​ឱ្យមាន​សន្និសីទ​នេះ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ដល់​សាធារណជន​នៅ​ប្រទេស​កម្ពុជា​ក៏ដូចជា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​អំពី​តួនាទី​ដ៏​សំខាន់​របស់​ឆ្មប​និង​តម្រូវការ​ចាំបាច់​សម្រាប់​ការវិនិយោគ​លើ​ការបណ្ដុះបណ្ដាល​ជំនាញ​ឆ្មប​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម