ព័ត៌មានជាតិ
ធនធានជលផលតំបន់ឆ្នេរសមុទ្រ ងាយរងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ
អ្នកបច្ចេកទេស និងមន្រ្តីជំនាញ បង្ហាញថា ធនធានជលផលតាមបណ្តោយឆ្នេរសមុទ្រនៅកម្ពុជា ងាយរងផលប៉ះពាល់គួរឲ្យកត់សម្គាល់ ដោយសារតែការបម្រែបម្រួលអាកាសធាតុ ខណៈកំពុងប្រមូលព័ត៌មានដើម្បីដាក់ចេញយន្តការឆ្លើយតបទាន់ពេលវេលា។

ពីមួយឆ្នាំទៅមួយឆ្នាំ ការរស់នៅរបស់ពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធបម្រើដល់វិស័យជលផល រមែងជួបការគំរាមកំហែង ព្រោះតែកត្តាគ្រោះមហន្តរាយធម្មជាតិ បណ្តាលមកពីអាកាសធាតុប្រែប្រួលជាបន្តបន្ទាប់។ នេះបើតាមការសិក្សាស្រាវជ្រាវ របស់ក្រុមអ្នកបច្ចេកទេសខាងផ្នែកបម្រែបម្រួលអាកាសធាតុរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

លោក Steven Goldfinch មន្រ្តីជំនាញខាងបម្រែបម្រួលអាកាសធាតុរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងនៅថ្ងៃទី ៣ ខែវិច្ឆិកានេះថា ការបាត់បង់ និងរងរបួសអាយុជីវិតមនុស្សសត្វ ព្រមទាំងខូចខាតសម្ភារៈទូក សំណង់ផែស្តុកទុកទិន្នផលសមុទ្រ ក៏ត្រូវបានបាក់បែកជួសជុលស្តារឡើងវិញ។

លោក Steven ក៏បានពន្យល់ទៀតថា បញ្ហាប្រឈមទាំងនេះហើយដែលលោក និងក្រុមមន្រ្តីជំនាញពាក់ព័ន្ធជុំវិញខេត្តកោះកុង នាំគ្នាពិនិត្យសិក្សា និងប្រមូលព័ត៌មានឲ្យបានកាន់តែច្រើន ដើម្បីរៀបចំជាយន្តការសេចក្តីណែនាំ ពីហេដ្ឋារចនាសម្ព័ន្ធនេសាទធន់នឹងគ្រោះមហន្តរាយ ដោយវាអាចកើតមានគ្រប់ពេលវេលា។ នៅពេលយើងទប់ស្កាត់ និងឆ្លើយតបបានទាន់ពេលវេលា វាអាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់បានច្រើន។

ក្រោយប្រមូលបានប័ត៌មានលម្អិតហើយនោះ គឺ ADB និងគាំទ្របន្តជាមួយរដ្ឋបាលជលផលកាន់តែជិតស្និតបន្ថែម ក្នុងន័យអភិរក្ស និងកសាងកំពង់ផែរក្សាបានកន្លែងស្តុបទុកនូវទិន្នផលជលផលប្រកបដោយនិរន្តរភាពទៅអនាគត។
លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល លើកឡើងក្នុងសិក្ខាសាលាណែនាំ ស្តីពី ហេដ្ឋារចនាសម្ព័ន្ធនេសាទដែលធន់នឹងគ្រោះមហន្តរាយថា សកម្មភាពដែលគ្រប់គ្នាកំពុងគិតគូរយកចិត្តទុកដាក់នៅពេលនេះ សបញ្ជាក់ពីការព្រួយបារម្ភ និងពង្រឹងចំណេះដឹងបច្ចេកទេសលើវិស័យជលផល ដើម្បីឆ្លើយតបដោះស្រាយមកវិញប្រកបដោយប្រសិទ្ធិភាព និងនិរន្តរភាព។

បើតាមលោក ខូវ គួង គ្រាមានសេចក្តីណែនាំ ស្តីពី ហេដ្ឋារចនាសម្ព័ន្ធធន់នឹងគ្រោះមហន្តរាយនៅកម្ពុជា វាជាពុទ្ធិមួយជួយដល់សារត្មីដល់អ្នកពាក់ព័ន្ធលើការកំណត់វិនិយោគ កែលម្អអភិវឌ្ឍន៍ធនធានជលផលតាមតំបន់ឆ្នេរសមុទ្រ និងសកម្មភាពប្រតិបត្តិការចំគោលដៅយូរអង្វែង។
ដោយឡែកចំពោះខេត្តកោះកុង ទាំងក្រុមមន្រ្តីជំនាញបច្ចេកទេសបរទេស និងមន្រ្តីជំនាញនៅកម្ពុជាបានមើលឃើញថា ហេដ្ឋារចនាសម្ព័ន្ធបម្រើដល់វិស័យជលផលនៅមានកម្រិត ដែលទាមទារឲ្យមានផ្សព្វផ្សាយ និងយល់ដឹងខ្ពស់ពីភាពធន់នឹងអាកាសធាតុ។
យោងតាមការសិក្សាស្រាវជ្រាវ របស់ក្រុមអ្នកជំនាញផ្នែកជលផលអន្តរជាតិ បង្ហាញថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅតាមបណ្តោយឆ្នេរ រួមមាន៖ ខេត្តកោះកុង ដែលជាខេត្តនៅតាមបណ្តោយឆ្នេរសមុទ្រមួយ កំពុងប្រឈមនឹងការកើនឡើងនៃកម្ពស់ទឹកសមុទ្រ បង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យតំបន់មួយនេះក្លាយជាតំបន់ងាយរងផលប៉ះពាល់ខ្លាំង។
រីឯតំបន់ឆ្នេរខេត្តព្រះសីហនុ កំពុងប្រឈមមុខខ្ពស់ទៅនឹងបាក់ដីហើយគេរំពឹងថា ខេត្តនេះ រឹងតែប្រឈមនឹងហានិភ័យខ្ពស់ទៅទៀតចាប់ពីឆ្នាំ ២០២៥តទៅ។ ក្រៅពីនេះ ខ្យល់ដែលមានល្បឿនលឿនធ្វើឲ្យមានរលកបោកបក់ មកលើហេដ្ឋារចនាសម្ព័ន្ធនេសាទតាមតំបន់ឆ្នេរកាន់តែខ្លាំង ហើយធ្វើឲ្យសំណង់ទាំងអស់នោះ កាន់តែទ្រុឌទ្រោម។
លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង លើកឡើងថា ធនធានជលផលសមុទ្រលើពិភពលោក និងនៅកម្ពុជា ប្រឈមនឹងការគំរាមកំហែងផ្នែកប្រព័ន្ធអេកូឡូស៊ី ដោយសារតែការប្រែប្រួលអាកាសធាតុ រួមមាន៖ ការកើនឡើងកម្ពស់ទឹកសមុទ្រ ខ្យល់ព្យុះកំបុតត្បូង និងព្រឹត្តការណ៍គ្រោះមហន្តរាយនានា។
លោកស្រីអភិបាលរងខេត្ត ជឿជាក់ថា រាល់ការពិគ្រោះយោបល់អំពីហេដ្ឋារចនាសម្ព័ន្ធតំបន់ឆ្នេរ និងជលផលរវាងគ្នានិងគ្នានាពេលនេះ នឹងក្លាយធាតុចូលដ៏សំខាន់បម្រើដល់ការចូលរួមចំណែក ធានាបាននូវសន្តិសុខស្បៀងអាហារ ព្រមទាំងអាហារូបត្ថម្ភ ដែលឆ្លើយតបទៅនឹងគ្រោះមហន្តរាយ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


