ព័ត៌មានជាតិ
សមត្ថកិច្ចកំពុងតាមប្រមាញ់ឃាតកបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
ឃាតកដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានរត់គេចខ្លួនមកដល់ស្រុកកោះញែកខេត្តមណ្ឌលគិរី ខណៈសមត្ថកិច្ចបានដឹងមុខសញ្ញាមុន ហើយបានដាក់បារ៉ាស់តាមផ្លូវ បន្ទាប់មករថយន្តឃាតករបានបើកបុកបារ៉ាសសមត្ថកិច្ចនៅស្រុកកោះញែកប្រមាណ១គីឡូម៉ែត្រ ឈប់ចុះគេចខ្លួនពួននៅក្នុងព្រៃទុកប្រពន្ធនិងកូននៅក្នុងរថយន្ត។

ប្រភពពីសមត្ថកិច្ចនៅស្រុកលំផាត់បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ឃាតកបានជិះរថយន្តដឹកដូងមួយគ្រឿងមកចូលស្រុកលំផាត់តាមផ្លូវលំមួយខ្សែឆ្ពោះទៅស្រុកបរកែវ ប៉ុន្តែឃាតករបានដឹងខ្លួនមុន ហើយបានលោតចុះនៅពាក់កណ្តាលផ្លូវ ត្រង់ចំណុចឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ប៉ុន្តែឥឡូវសមត្ថកិច្ច២ស្រុកកំពុងតាមប្រមាញ់ចាប់ខ្លួនឃាតករដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងគិតត្រឹមម៉ោង១២៖២០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចមិនទាន់ចាប់បានឃាតកនៅឡើយ។
វុទ្ទឦសាន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


