ព័ត៌មានជាតិ
មន្ត្រី គ.ជ.ប ទទួលបានការបណ្តុះបណ្តាល លើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS
ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈនៃគណៈកម្មាធិការចាតិរៀបចំការបោះឆ្នោត សហការជាមួយ អគ្គលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសិក្ខាសាលា ជូនដល់មន្ត្រីទីស្តីការ គ.ជ.ប រយៈពេលមួយថ្ងៃ ស្តីពីការរៀបចំបញ្ជីសារ ពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធព័ត៌មានវិទ្យា SARMIS។

សិក្ខាសាលានេះ ត្រូវបានប្រារព្ធបិទ កាលពីម្សិលមិញ ក្រោមអធិបតីភាព លោក ឆាយ សុផាន់ណា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប នៅសណ្ឋាគារ សាន់នី ខេត្តកំពត។

លោក ឆាយ សុផាន់ណា បានមាន ប្រសាសន៍ ការរៀបចំឱ្យមានសិក្ខាសាលា ស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធព័ត៌មានវិទ្យា SARMIS នេះឡើង គឺពិតជាមានសារ សំខាន់ណាស់ ព្រោះបច្ចុប្បន្ននេះជាសម័យបច្ចេកវិទ្យាទំនើប ដូច្នេះដើម្បីកសាង និងពង្រឹងសមត្ថភាពដល់មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការចេះរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធព័ត៌មានវិទ្យា SARMIS វាជារឿងចាំបាច់ដែលមិនអាចខ្វះបាន។

លោកបានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច ជាពិសេសអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដែលបានសហការរួមគ្នាជា មួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ធ្វើការកែលម្អ និងពង្រឹងនូវការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាបន្តបន្ទាប់រហូតដល់ការសម្រេចបាននូវកិច្ចការរៀបចំលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងដាក់ឱ្យប្រើប្រាស់តាមប្រព័ន្ធ SARMIS៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


