ព័ត៌មានជាតិ
រូបដំរីក្បាល៣ ដាក់លើក្រដាសប្រាក់ ២០០រៀល ទើបចេញថ្មី ជារបស់ខ្មែរ ឬឡាវ?
ឆ្លើយតបនឹងមតិរិះគន់ចំពោះរូបដំរីក្បាល៣ នៅលើក្រដាសប្រាក់ ២០០៛ ដែលទើបតែនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលថ្មីៗនេះ ដោយបានចោទថា ជាការចម្លងពីទង់ជាតិរបស់ឡាវ ចន្លោះឆ្នាំ១៩៥២-១៩៧៥ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានស្នើឱ្យសិក្សារៀនសូត្រពីប្រវត្តិសាស្ត្ររបស់ប្រទេសជាតិសិន មុននឹងលើកឡើង ឬរិះគន់ពីអ្វីមួយ។

លោកសាស្ត្រាចារ្យប្រវត្តិសាស្រ្តរូបនេះបានពន្យល់ថា ដំំរីក្បាល៣ គេឱ្យឈ្មោះថា ដំរីឯរាវ័ណ មានតឹកតាងជាក់ស្តែងទាំងនៅក្នុងសិលាចារិក ផ្តែ និងប្រាសាទខ្មែរជាច្រើន។
លោកបញ្ជាក់ទៀតថា ឡាវ យករូបដំរីក្បាល៣ ទៅដាក់លើទង់ជាតិ ជារឿងរបស់ឡាវ ដោយសារតែឡាវមានជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋានរបស់ខ្មែរ។ ដូច្នេះការបញ្ចូលចម្លាក់របស់ខ្មែរនៅលើក្រដាសប្រាក់នេះ គឺជារឿងសមស្របដែលត្រូវធ្វើ ដើម្បីឱ្យកូនចៅខ្មែរជំនាន់ក្រោយបានដឹង និងស្គាល់យ៉ាងទូលំទូលាយ តាមរយៈការចាយក្រដាសប្រាក់។

បើតាមទស្សនៈរបស់លោកសាស្ត្រាចារ្យ ត្រូវរៀនឱ្យច្រើន កុំប្រកាន់តែអ្វីដែលជាវិបត្តិ ដោយសង្កត់ធ្ងន់ថា “ត្រូវតែប្រឹងរកការពិតទៅបង្ហាញគេ បើសិនជាគេចោទយើងថាយករបស់គេ” ដើម្បីបង្ហាញការពិត ឱ្យសក្តិសមក្នុងនាមជាម្ចាស់ពិតប្រាកដ។
លោកបានមានប្រសាសន៍ដែរថា “យើងត្រូវខំប្រឹងលើកតម្លៃរបស់ជាតិយើងដោយខ្លួនយើង កុំចេះតែមើលឃើញគេបង្អាប់”។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែររូបនេះ ក៏បានណែនាំ និងជំរុញឱ្យកូនខ្មែរគ្រប់រូប ត្រូវប្រឹងបង្ហាញការពិតរបស់ជាតិឱ្យកាន់តែច្រើន ក្នុងន័យដើម្បីលុបបំបាត់ការបង្អាប់ដែលមិនពិតទាំងឡាយណា ដែលធ្វើឱ្យកូនខ្មែរជំនាន់ក្រោយមានការយល់ច្រលំ៕


អត្ថបទដោយ ៖ សុធាវី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


