ព័ត៌មានជាតិ
លោក ឌិត ទីណា កោតសរសើរពងទាកូនឆ្ងាញ់នៅឃុំស្រែរនោង ខេត្តតាកែវ
រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា បានកោតសរសើរពងទាកូន នៅឃុំស្រែរនោង ខេត្តតាកែវថា មានឱជារសឆ្ងាញ់។ លោករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងដំណើរចុះជួបសំណេះសំណាល និងសួរសុខទុក្ខផ្ទាល់ ជាមួយប្រជាកសិករនៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២២។

លោករដ្ឋមន្រ្តី បានលើកឡើងដូច្នេះថា « កាលណានិយាយអំពី “ពងទាកូនឆ្ងាញ់” អ្នកណាក៏នឹកដល់ “ពងទាកូនស្រែរនោង” នៅខេត្តតាកែវយើងដែរ។ សូមកោតសរសើរបងប្អូនប្រជាពលរដ្ឋនៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ទាំង១៩ក្រុម ដែលរួមគ្នាផលិតពងទាកូនប្រកបដោយឱជារស»។

ជាមួយគ្នានេះ ដើម្បីឱ្យពងទាកូនមានតម្លៃកាន់តែល្អ ព្រមទាំងមានការពេញនិយមគាំទ្រពីអ្នកទទួលទានកាន់តែច្រើនថែមទៀត សូមបងប្អូនបន្តរៀបចំញែកពងទាកូនតូច ល្មម និងធំ ឱ្យត្រូវទៅតាមចំណូលចិត្តរបស់អតិថិជន ព្រមទាំងយកចិត្តទុកដាក់លើរបៀបស្ងោរពងទាកូនផងដែរ។ នេះជាការផ្តល់អនុសាស្រ្តរបស់លោក ឌិត ទីណា ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។
លើសពីនេះទៀត លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យកសិករ ខិតខំស្វែងយល់បន្ថែមពីតម្រូវការទីផ្សារ និងផលិតពងទាកូននៅក្នុងកម្រិតមួយ ដែលអាចរក្សាបាន ទាំងគុណភាព ទាំងតម្លៃ និងទាំងកេរ្តិ៍ឈ្មោះពងទាកូនឆ្ងាញ់ស្រែរនោងផងដែរ៕




-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


