ព័ត៌មានជាតិ
ការដាក់ដេញថ្លៃចំណតរថយន្តខេត្តស្ទឹងត្រែង និងកំពង់ចម្លងមានភាពមិនប្រក្រតី
ប្រភពមួយសុំមិនបញ្ចេញឈ្មោះបានបង្ហើបថា ការដាក់ដេញថ្លៃចំណតរថយន្តស្ថិតនៅក្នុងភូមិលើ សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងកំពង់ចម្លងនៅស្រុកសៀមបូកមានភាពមិនប្រក្រតីដែលធ្វើឲ្យខាតបង់ចំណូលរដ្ឋ។

មន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២នេះបានបើកពិធីដេញថ្លៃភាស៊ីចំណតរថយន្តក្នុងក្រុងស្ទឹងត្រែង និងកំពង់ចម្លងនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែងសម្រាប់ការធ្វើអាជីវកម្មឆ្នាំ ២០២៣ ដែលមានការចូលរួមពីលោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុខេត្តស្ទឹងត្រែង និងភាគីពាក់ព័ន្ធ។
ជាលទ្ធផលបឋមការដេញថ្លៃចំណតរថយន្តបានទៅលើលោកស្រី និត ប៊ុនដាលី ដែលជាអ្នកកាន់កាប់ភាស៊ីឆ្នាំចាស់ដដែលនូវទំហំទឹកប្រាក់ជិត ៥៧ លានរៀល (៥៦,៩០០ ០០០) ដែលកើនឡើងទឹកប្រាក់ជិត ២ លានរៀលបើប្រៀបធៀបឆ្នាំ ២០២២ ដែលមានទំហំទឹកប្រាក់ ៥៥, ១០០ ០០០ លានរៀល។ ចំណែកឯកំពង់ចម្លងនៅស្រុកសៀមបូកទំហំទឹកប្រាក់ ៦ ៧០០ ០០០ នៅឆ្នាំ ២០២៣ លើសឆ្នាំ ២០២២ ចំនួនទឹកប្រាក់ត្រឹមតែ ៧ សែន រៀល។

លទ្ធផលនេះធ្វើឲ្យមតិមួយចំនួនលើកឡើងថា ការដេញថ្លៃនេះមានភាពមិនប្រក្រតី ខណៈអាជ្ញាធរមិនឲ្យអ្នកសារព័ត៌មានចូលរួមការដេញថ្លៃហើយថា ទំហំទឹកប្រាក់ដែលម្ចាស់ភាស៊ីអាចប្រមូលបានច្រើនលើសលប់ ខណៈម្ចាស់ភាស៊ីអាចប្រមូលភាស៊ីចំណតរថយន្តបានជាង ១ លានរៀលក្នុង១ថ្ងៃ។
បញ្ហានេះលោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងឆ្លើយតបថា គ្មានហេតុផល ឬទឡ្ហីករណ៍ណាមួយបញ្ជាក់ពីភាពមិនប្រក្រតីនោះទេដោយសារមើលទៅលើនិតីវិធីនៃការដាក់ដេញថ្លៃ៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


