ព័ត៌មានជាតិ
វៀតណាមមានគំរោងវិនិយោគចំនួន១៨៤នៅកម្ពុជា ដែលមានទុនសរុបប្រមាណ២.៧៦ ពាន់លានដុល្លារអាមេរិក
ដោយចាប់ផ្តើមចូលមកវិនិយោគនៅកម្ពុជា កាលពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានគំរោងវិនិយោគចំនួន១៨៤នៅកម្ពុជា ដែលមានទុនសរុបប្រមាណ២.៧៦ពាន់លានដុល្លារអាមេរិក ហើយវៀតណាមជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោម៧៨ ប្រទេស ដែលវៀតណាមបានដាក់ទុនវិនិយោគ បន្ទាប់ពីប្រទេសរុស្ស៊ី និងឡាវ ហើយក្នុងនោះ ចាប់ពីឆ្នាំ២០១៥ រហូតមកទល់ពេលនេះ ទទួលបានគម្រោងជាមធ្យមចំនួន១០ក្នុងមួយឆ្នាំ ដែលមានទុនវិនិយោគសរុបប្រមាណពី៣០ ទៅ៧០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយភាគច្រើនផ្តោតលើវិស័យកសិកម្ម ធនាគារ និងទូរគមនាគមន៍ នេះបើតាមការបញ្ជាក់ពីស្ថានទូតវៀតណាមប្រចាំកម្ពុជា។
ការបញ្ជាក់របស់ស្ថានទូតវៀតណាមប្រចាំកម្ពុជានេះ បានធ្វើឡើងស្របពេលដែលកម្ពុជាកំពុងអបអរសាទរ ទិវាជ័យជម្នះ ៧មករា ខួបលើកទី៤២ ដែលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ស្ថានទូតលើកឡើងថា ៤១ឆ្នាំ បន្ទាប់ពីបានទទួលជ័យជំនះ លើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយមានការជួយជ្រោមជ្រែងពីសំណាក់កងទ័ពស្ម័គ្រចិត្តនៃប្រជាជនវៀតណាម ក្រោមរជ្ជកាលរបស់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជាទទួលបានសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់។
រហូតមកទល់ពេលនេះ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចយ៉ាងលឿនបំផុតនៅលើពិភពលោក រួមទាំងវិស័យនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម សាមគ្គីភាព វិបុលភាព និងស្ថិរភាពនយោបាយកាន់តែមានភាពល្អប្រសើរ។
បើតាមស្ថានទូតវៀតណាម រហូតមកដល់ពេលនេះ កិត្តិនាមរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិត្រូវបានទទួលការលើកកម្ពស់ និងកោតសរសើរជាបន្តបន្ទាប់។ នាពេលថ្មីៗនេះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) បានឯកភាពគ្នាបន្តសម្របសម្រួលការអនុវត្តសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមមាន ការជំរុញការផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងចំណោមប្រជាជននៃប្រទេសទាំងពី ពិសេសយុវជនជំនាន់ក្រោយៗ អំពីទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម ហើយកម្ពុជាបានចាត់ទុកថ្ងៃទី៧ ខែមករា នេះជាថ្ងៃសម្រាកជាប្រវត្តិសាស្ត្ររបស់ជាតិផងដែរ។ ប្រទេសទាំងពីរនៅបានអនុវត្តយ៉ាងល្អនូវពិធីសារ និងផែនការសហប្រតិបត្តិការស្តីពីកិច្ចការពារ និងសន្តិសុខជាតិ។ ប្រទេសទាំងពីរត្រៀមខ្លួនយ៉ាងសកម្ម ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី១៨ សន្និសីទលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍តាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ រួមគ្នាកាត់បន្ថយរាល់បញ្ហាស្មុគស្មាញនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរួមដៃគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។
ស្ថានទូតលើកឡើងដែរថា ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ក៏បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់ជាប្រវត្តិសាស្ត្រ នៃការចុះហត្ថលេខាលើឯកសារស្របច្បាប់ចំនួន២ ដែលទទួលស្គាល់សមិទ្ធិផល៨៤ភាគរយ នៃការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ហើយទន្ទឹមគ្នានេះបានឯកភាពពន្លឿនការបំពេញនីតិវិធីចាំបាច់សម្រាប់ឯកសារទាំងពីរខាងលើនឹងចូលជាធរមានក្នុងពេលឆាប់ៗ ហើយបន្តចរចា ដើម្បីដោះស្រាយតំបន់ព្រំដែនដែលនៅសេសសល់ដែលមិនទាន់បានបោះបង្គោលព្រំដែន ដើម្បីកសាងព្រំដែនកម្ពុជា-វៀតណាម ប្រកបដោយសន្តិភាព។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានបញ្ជាក់ផងដែរថា នឹងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធប្រកបដោយប្រសិទ្ធភាព និងគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិ និងក្នុងតំបន់ ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន និងយន្តការដែលដឹកនាំដោយអាស៊ាន, អង្គការសហប្រជាជាតិ, អង្គការពាណិជ្ជកម្មពិភពលោក, ASEM, និងយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ។
ស្ថានទូតវៀតណាមឲ្យដឹងទៀតថា “ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ការវិនិយោគរបស់វៀតណាមនៅកម្ពុជាទទួលបានលទ្ធផលជាវិជ្ជមាន។ រហូតមកទល់ល់បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានគំរោងវិនិយោគចំនួន១៨៤នៅកម្ពុជា ដែលមានទុនសរុបប្រមាណ២.៧៦ ពាន់លានដុល្លារអាមេរិកដែលជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោម៧៨ ប្រទេសនិងដែនដី ដែលវៀតណាមបានដាក់ទុនវិនិយោគ (បន្ទាប់ពីប្រទេសរុស្ស៊ី និងឡាវ)។ ប្រទេសវៀតណាមបានចាប់ផ្តើមវិនិយោគនៅកម្ពុជាចាប់ពីឆ្នាំ២០០៥។ ចាប់ពីឆ្នាំ២០១៥ រហូតមកទល់ពេលនេះ ទទួលបានគំរោងជាមធ្យមចំនួន១០ក្នុងមួយឆ្នាំ ដែលមានទុនវិនិយោគសរុបប្រមាណពី៣០-៧០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយភាគច្រើនផ្តោតលើវិស័យកសិកម្ម ធនាគារ និងទូរគមនាគមន៍”។
ស្ថានទូតអះអាងថា ប្រទេសទាំងពីរ ក៏នៅមានការវិវឌ្ឍន៍លើវិស័យជាច្រើនផ្សេងទៀតដូចជា ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ ការអប់រំ ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្នែកសុខភាពសាធារណៈ។ ជាមួយនឹងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងជាប្រវត្តិសាស្ត្រ និងប្រកបដោយសុឆន្ទៈនេះ នឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ នឹងបន្តអភិវឌ្ឍនិងឈានដល់កម្រិតខ្ពស់ថ្មីមួយ នាពេលអនាគតដ៏ខ្លីខាងមុខ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


