ព័ត៌មានជាតិ
ថ្ងៃ ០២ មករា សម្តេចតេជោនឹងទៅបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេនៅខេត្តក្រចេះ
តាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន សម្តេចតេជោហ៊ុន សែន នឹងទៅបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេនៅខេត្តក្រចេះនៅថ្ងៃ ០២ មករាឆ្នាំ២០២៣។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការមជ្ឍមណ្ឌលត្រួតពិនិត្យបច្ចេកទេសយានយន្តសាខាផ្សារដីហ៊ុយកាលពីម្សិលមិញនេះ លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា នៅថ្ងៃ ០២ មករា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេនៅខេត្តក្រចេះ។
ក្នុងសន្និសីទវឌ្ឍនភាពរបស់ក្រសួងសាធារណការ លោករដ្ឋមន្រ្តីបានឆ្លើយតបសំនួររបស់ក្រុមព័ត៌មានកម្ពុជាថ្មីថា ទោះបីការដ្ឋានស្ពានឆ្លងទន្លេនៅខេត្តក្រចេះមិនទាន់បើកដំណើរការសាងសង់ជាផ្លូវការ ប៉ុន្តែគ្រឿងចក្របានបញ្ជូនទៅទីតាំងការដ្ឋានបណ្តើរៗជាច្រើនខែមកហើយ។

ស្ពានឆ្លងទន្លេខេត្តក្រចេះមានប្រវែង ១១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ដោយគ្រោងចំណាយថវិកាសាងសង់ជាង ៥៦លានដុល្លារ។
ខណៈគម្រោងសាងសង់ស្ពានឆ្លងទន្លេនៅខេត្តក្រចេះ នឹងចាប់ផ្តើមបើកការដ្ឋាននៅប៉ុន្មានថ្ងៃទៀតនេះ អាជ្ញាធរស្រុកព្រែកប្រសព្វបានផ្សព្វផ្សាយដល់ពលរដ្ឋក្នុងមូលដ្ឋានបានដឹងពីសមិទ្ធផលជាប្រវត្តិសាស្រ្តនេះ។
លោក សូម សារិត អភិបាលស្រុកព្រែកប្រសព្វបានសម្តែងការសាទរ និងមោទនភាពដែលស្រុកជាប់ដងទន្លេនេះនឹងទទួលបានសមិទ្ធផលស្ពានឆ្លងទន្លេជាប្រវត្តិសាស្រ្តថ្មីក្នុងពេលឆាប់ៗនេះ។
លោក សូម សារិត ដែលទើបផ្លាស់មកដឹកនាំជាអភិបាលស្រុកព្រែកប្រសព្វបានឲ្យកម្ពុជាថ្មីដឹងថា ពលរដ្ឋនៅស្រុកព្រែកប្រសព្វទទួលបានព័ត៌មានពីគម្រោងស្ពានឆ្លងទន្លេនៅខេត្តក្រចេះជាច្រើនឆ្នាំមកហើយ។ គម្រោងស្ពាននេះជាការទន្ទឹងរង់ចាំដ៏យូរ ខណៈបច្ចុប្បន្នពលរដ្ឋមានការលំបាកត្រូវឆ្លងដត្រូវចំណាយច្រើន និងក៏ប្រឈមហានិភ័យផ្សេងៗ។
លោកអភិបាលស្រុកបានលើកពីភូមិសាស្រ្តស្រុកព្រែកប្រសព្វភាគច្រើនពលរដ្ឋពឹងផ្អែកលើវិស័យកសិកម្ម។ តាមរយៈសមិទ្ធផលស្ពានថ្មីនេះ លោករំពឹងទុកថា នឹងជួយលើកស្ទួយជីវភាពពលរដ្ឋឲ្យល្អប្រសើរថែមទៀត៕


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


