ព័ត៌មានជាតិ
កំពង់ផែពហុបំណងខេត្តក្រចេះ ផ្តើមសាងសង់ អនាគតនឹងក្លាយជាច្រកដឹកជញ្ជូនដ៏សំខាន់ខេត្តភាគឦសាន
កំពង់ផែពហុបំណងខេត្តក្រចេះកំពុងដំណើរការសាងសង់ដែលនឹងជំរុញសក្ដានុពលសេដ្ឋកិច្ច ការដឹកជញ្ជូន តាមផ្លូវទឹកនៅក្នុងតំបន់ភាគឦសាននៃប្រទេសកម្ពុជា។
កំពង់ផែនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រួលដល់ការដឹកជញ្ជូនទំនិញផ្លូវទឹក ដោយដើរតួនាទីជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់ការដឹកជញ្ជូនទំនិញកសិកម្ម និងធនធានផ្សេងៗចេញពីតំបន់ខេត្តក្រចេះ និងខេត្តជុំវិញតាមរយៈផ្លូវទឹក និងក៏នឹងចូលរួមកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងបង្កើនប្រសិទ្ធភាពក្នុងការនាំចេញនាំចូលទំនិញ ដោយប្រើប្រាស់សក្តានុពលនៃទន្លេមេគង្គ។

លោក សូម សារិត អភិបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះបានបញ្ជាក់ថា គម្រោងនេះស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ និងមានការវិវឌ្ឍជាបន្តបន្ទាប់ស្របតាមផែនការមេរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកថា តាមរយៈកំពង់ផែនេះអាចជួយសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិផលរបស់ប្រជាកសិករបានលឿនរហ័ស និងកាន់តែមានភាពងាយស្រួល។ ក្នុងនោះអ្នកស្រុកព្រែកប្រសព្វអាចទទួលបានផលប្រយោជន៍ពីកំពង់ផែនេះច្រើនជាងគេ។



លោកបន្តថា កំពង់ផែដែលកំពុងសាងសង់នេះក៏នឹងដើរតួជាទីចំណតទូកដឹកជញ្ជូនធំៗ ចរាចរណ៍ទំនិញ និងបង្កើតបានតំបន់ស្តុកទំនិញបានច្រើនរក្សាបានសង្វាក់ដឹកជញ្ជូនមានប្រសិទ្ធភាពផងដែរ ជាពិសេសរោងចក្រស៊ីម៉ង់តិ៍។ លើសពីនេះទៀត ក៏អាចបង្កើតនូវឱកាសការងារ និងទាក់ទាញវិនិយោគិនមកកាន់ស្រុកព្រែកប្រសព្វ ក៏ដូចជាខេត្តក្រចេះទាំងមូល។
ខណៈដែលស្រុកព្រែកប្រសព្វមានទីតាំងអំណោយផលពីធម្មជាតិ ស្ថិតនៅតាមបណ្តោយទន្លេមេគង្គដែលផ្តល់លក្ខខណ្ឌអំណោយផលក្នុងការតភ្ជាប់ជាមួយផ្លូវគោកនិងផ្លូវទឹក កំពង់ផែពហុបំណងខេត្តក្រចេះនឹងជួយជម្រុញសេដ្ឋកិច្ចខេត្តឲ្យខ្លាំងក្លាបំផុត ព្រោះអាចកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូនទំនិញពីថ្លៃមកថោក និងរក្សាលំនឹងតម្លៃផលិតផលដែលផលិតបានមិនអាចឱ្យឈ្មួញកណ្តាលកេងចំណេញពីកសិករបានទៀត។ លោក សូម សារិត បន្ថែម។
នៅក្នុងស្រុកព្រែកប្រសព្វមានផ្ទៃដីកសិកម្ម សរុបប្រមាណជាង ៨០ ពាន់ហិកតា ក្នុងនោះស្រែប្រាំងមានប្រមាណជាង ៩ពាន់ហិកតា ស្រែវស្សាជាង ៥ ពាន់ហិកតា និងដំណាំយុទ្ធសាស្រ្តរួមមាន ដំណាំកៅស៊ូចំនួន ៩,៩ពាន់ហិកតា ស្វាយចន្ទីចំនួន ៣៦ ពាន់ហិកតា ស្វាយកែវល្មៀត ៦ ពាន់ហិកតា និងដីល្បាប់សម្រាប់ដំណាំតាមរដូវកាល ២ ពាន់ហិកតា។
ស្រុកមានឃុំចំនួន ៨ឃុំ ភូមិចំនួន ៦១ភូមិ និងមានប្រជាពលរដ្ឋសរុបចំនួន ៧៦ ពាន់នាក់ ស្មើនិង ១៨ពាន់គ្រួសារ៕
អត្ថបទ៖ប្រុញ វិធិន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


