Connect with us

ព័ត៌មានជាតិ

អតីតទូតនៅម៉ាឡេស៊ី លោក ចឺយ វិចិត្ត ត្រូវតែង តាំងជាប្រធានវិទ្យាស្ថានជាតិការទូត មានប្រវត្តិបែបណា?

បានផុស

នៅ

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់តែងតាំងអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសមួយចំនួន ដែលទើបចប់បេសកកម្មការងារនៅក្រៅប្រទេសឲ្យកាន់តំណែងជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា។ ក្នុងនោះ លោក ចឺយ វិចិត្ត ក៏ត្រូវបានតែងតាំងជាប្រធានថ្មីនៃវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បន្ទាប់ពីលោកបានបញ្ចប់តួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី។ ផ្ដើមពីមន្ត្រីការទូត ក្លាយជាប្រធានវិទ្យាស្ថានជាតិការទូតនៅពេលនេះ តើលោក ចឺយ វិចិត្ត មានប្រវត្តិបែបណា?  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កើតឆ្នាំ១៩៧៦ លោក ចឺយ វិចិត្ត មានស្រុកកំណើតនៅរាជធានីភ្នំពេញ ហើយបានចូលបម្រើការងារនៅក្រសួងការបរទេសកម្ពុជា តាំងពីឆ្នាំ១៩៩៨។ អំឡុងពេលបម្រើការជាមន្ត្រីនៃក្រសួងការបរទេស លោក ចឺយ វិចិត្ត បានទទួលការតែងតាំងតួនាទីជាបន្តបន្ទាប់ រហូតក្លាយជាមន្រ្តីការទូតជាន់ខ្ពស់ដល់ពេលបច្ចុប្បន្ននេះ។ តួនាទីដែលលោកធ្លាប់កាន់ក្នុងនាមជាមន្ត្រីនៃក្រសួងការបរទេស រួមមាន ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ អគ្គនាយករងអគ្គនាយកដ្ឋានអាស៊ាន ក្រោយមកផ្ទេរមកកាន់ជាអគ្គនាយករងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ជាអគ្គលេខាធិការរងក្រសួងការបរទេស និងជាជំនួយការរបស់អតីតប្រមុខការទូកកម្ពុជា លោក ហោ ណាំហុង ជាដើម។

សម្រាប់ការងារនៅក្រៅប្រទេស លោក ចឺយ វិចិត្ត ធ្លាប់ធ្វើជាមន្ត្រីនៃលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាកាតា ឆ្នាំ២០០៦ ធ្វើជាលេខាទី១ នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១៤ និងក្នុងឆ្នាំ២០១៩ លោក បានបំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ដែលទើបបានចប់អាណត្តិការទូត នៅចុងឆ្នាំ ២០២២នេះ។ ក្រោយចប់តួនាទីជាឯកអគ្គរាជទូតនេះ លោក ចឺយ វិចិត្ត ក៏ទទួលបានតែងតាំងជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ជំនួសលោក ទាន សំណាង ដែលត្រូវទទួលជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ វិភាគ និងព្យាករណ៍ នៃក្រសួងការបរទេស និសហប្រតិបត្តិការអន្តរជាតិ។

ដោយឡែកកម្រិតវប្បធម៌ លោក ចឺយ វិចិត្ត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Kyung Hee នៃប្រទេសកូរ៉េខាងត្បូង។ មុនទទួលបានសញ្ញាបត្រនេះ លោក ជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយធ្លាប់ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលទាំងក្នុងប្រទេស និងក្រៅប្រទេស ជាអាទិ៍៖ សញ្ញាបត្រវិជ្ជាជីវៈសារព័ត៌មាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សញ្ញាបត្រវិជ្ជាជីវៈយុត្តាធិការ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សញ្ញាបត្រភាសាអង់គ្លេស នៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ សញ្ញាបត្រភាសាអង់គ្លេសផ្នែកទំនាក់ទំនង នៅប្រទេសសិង្ហបុរី និងវគ្គកំណែទម្រង់ សហគ្រាសសម្រាប់ GMS នៅសាកលវិទ្យាល័យខនខេន ប្រទេសថៃ ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

កម្ពុជា អាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ពី១០ ទៅ១៥ភាគរយ ចាប់ពីថ្ងៃទី១៩ ដល់២១មេសា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលករខ្មែរ ២៩នាក់ចាញ់បោកមេខ្យល់នាំទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត នឹងឡើងយន្តហោះវិលមកកម្ពុជាវិញនៅថ្ងៃនេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្ត​កំពត​រៀបចំ​ទីកន្លែង​សាងសង់​ប្រាសាទ​លោកយាយ​ម៉ៅ​លើ​ភ្នំ​ទ្វារ​ថែមទៀត​ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ពលរដ្ឋខ្មែរចំនួន៧៨ដែលចាញ់បោកមេខ្យល់នៅអារ៉ាប៊ីសាអូឌីតត្រូវបានជួយសង្គ្រោះ

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

Sokha Hotels

ព័ត៌មានពេញនិយម