ព័ត៌មានជាតិ
ការចិញ្ចឹមត្រីក្នុងស្ទឹងសង្កែ ដែលបំពុលបរិស្ថានដល់ទឹកស្ទឹង អាចជាការត្រូវដងត្រូវផ្លែជាមួយជលផល
បែចិញ្ចឹមត្រីយ៉ាងអនាធិបតេយ្យជាច្រើនកន្លែងតាមបណ្តោយដងស្ទឹងសង្កែនៅប៉ែកខាងលើទឹកកំពុងបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ក្នុងការបំពុលបរិស្ថានដល់ទឹកដងស្ទឹងសង្កែ ពិសេសប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃនៅប៉ែកខាងក្រោម។

ថ្មីៗនេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមន្រ្តីពាក់ព័ន្ធបានចុះពិនិត្យមើលដល់ទីតាំងខាងលើ កាលពីចុងសប្តាហ៍កន្លងទៅ បានកត់សម្គាល់ថា នៅប៉ែកខាងលើស្ទឹង ចាប់ពីចំណុចភូមិចិន រហូតដល់ភូមិកំពង់ពិល មានការចិញ្ចឹមត្រីជាច្រើនកន្លែង ដែលបានបង្កនូវការបំពុលទឹកស្ទឹងសង្កែឲ្យកខ្វក់ និងប៉ះពាល់ដល់ការរស់នៅ ផ្នែកខាងក្រោម និងអ្នកប្រើប្រាស់ទឹកស្ទឹង។

ក្នុងខណ:នោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជំរុញឲ្យមន្ទីរជំនាញធ្វើរបាយការណ៍ពីផលប៉ះពាល់មករដ្ឋបាលខេត្ត ដើម្បីមានវិធានការបន្ទាន់ក្មុងការទប់ស្កាត់ លុបបំបាត់ភាពអនាធិបតេយ្យដែលកំពុងកើតមានទាំងនេះ។
ទាក់ទងនឹងការចិញ្ចឹមត្រី បែបអនាធិបតេយ្យនេះដែរដែលកន្លងមកលោក ជួង សុភា ប្រធានខណ្ឌរដ្ឋបាលជលខេត្តបាត់ដំបង ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា បែចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋចាប់ពីភូមិចិនទៅ មានប្រមាណជាង ៤០ ទីតាំង ដែលកំពុងចិញ្ចឹមត្រីប្រភេទ ទីឡាត្យា និងត្រីក្រហម រយ:ពេល៥ឆ្នាំមកហើយ ដោយមិនមានច្បាប់ទំលាប់នោះទេ គ្រាន់តែជូនដំណឹងអោយមន្រ្តីដឹងប៉ុណ្ណោះ។

លោកបន្តថា មុនដំបូងពួកគាត់ចិញ្ចឹមតិចតួចទេ យូរទៅចេះតែពង្រីកការចិញ្ចឹមត្រីកាន់តែច្រើនគ្រួសារ តែជាប្រភេទបែតូចៗនោះទេ គឺក្នុងបែមួយមានការចិញ្ចឹមត្រីប្រហែល៥០០០ក្បាលប៉ុណ្ណោះ។ ហើយលោកក៏បានទទួលស្គាល់ថា ការចិញ្ចឹមត្រីប្រើចំណីបែបនេះវាប៉ះពាល់ដល់ទឹកស្ទឹងខ្លះហើយ ដែលពីមុនទឹកហូរមិនសូវអីទេ ប៉ុន្តែបច្ចុប្បន្ន ក្រោយពីបានបិទទំនប់ស្ទាក់ទឹក នៅសាលាតាអន ក្នុងស្រុកឯកភ្នំ រួបមក ទឹកមិនសូវហូរវាប៉ះពាល់គុណភាពទឹកហើយ។

បើទោះបីជាលោកនាយខណ្ឌរដ្ឋបាលជលផល ធ្លាប់បានបញ្ជាក់ថា នឹងអនុវត្តន៍តាមការណែនាំរបស់រដ្ឋបាលខេត្ត គឺក្រោយពីពួកគាត់ប្រមូលផលត្រីរួចហើយនៅមុនចូលឆ្នាំខ្មែរ នឹងអោយរុះរើឈប់អោយចិញ្ចឹមទៀតហើយ។ ប្រភពជាច្រើនបានលើកឡើងថា នៅក្នុងចំនួនជាង៤០បែ បើការសន្យថានឹងប្រមូលផលនៅមុនពេលចូលឆ្នាំ ចុះបើបែពាក់កណ្តាលចាប់ផ្តើមប្រមូលផល ហើយចំនួនបែពាក់កណ្តាលទៀតទើបលែងកូនត្រីចូល តើលោកនាយខណ្ឌត្រូវបន្តរង់ចាំអោយត្រីធំទើបប្រមូលផលដែរឬយ៉ាងណា? ដោយមជ្ឈដ្ឋានទាំងនោះបានសង្កត់ធ្ងន់ថា វាអាចជាការត្រូវដងត្រូវផ្លែជាមួយមន្ត្រីរដ្ឋបាលជលផល ទើបអាចសុខសាន្តយ៉ាងនេះ ។ ជុំវិញបញ្ហានេះ កម្ពុជាថ្មី បានព្យាយាមទាក់ទងតាមរយ:ទូរស័ព្ទទៅលោក ជួង សុភា ជាច្រើលើក តែមិនអាចទទួលការហៅចូលបានទេ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


