ព័ត៌មានជាតិ
និស្សិតចិនមួយក្រុមមកស្វែងយល់ពីទីផ្សារការងារនៅប្រទេសកម្ពុជា
និស្សិតចិនមួយក្រុមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង បានចុះមកកម្មសិក្សា និងស្វែងយល់ពីទីផ្សារការងារ និងការរីកចំរើនរបស់ប្រទេសកម្ពុជាមុននឹងបញ្ចប់ការសិក្សារបស់ពួកគេ។
ការចុះមកកម្មសិក្សានេះធ្វើឡើងតាមរយៈកម្មវិធីសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង ហៅកាត់ថា NTU PEAK ASEAN ដែលជាកម្មវិធីដំបូងបង្អស់មួយក្នុងការប្រមូលផ្ដុំនិស្សិតឆ្នើមរបស់សាកលវិទ្យាល័យ NTU ផ្នែកជំនាញធុរកិច្ច
មនុស្សសាស្រ្ត សិល្បៈ វិទ្យាសាស្ត្រសង្គម និងវិស្វកម្មមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមចុះកម្មសិក្សារយៈពេលពីរសប្ដាហ៍។ លើសពីនេះនិស្សិតរបស់សាកលវិទ្យាល័យ NTU ត្រូវបានតម្រូវឱ្យធ្វើការសហការជាមួយនឹងនិស្សិតរមកពីវិទ្យាស្ថាន CamEd Business School។ កម្មវិធីនេះមានការគាំទ្រដោយក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំឈានមុខគេមួយនៅកម្ពុជា ។

លទ្ធផលរំពឹងទុកពីការស្ទង់មតិក្រោយបញ្ចប់កម្មវិធីបានបង្ហាញថានិស្សិត NTU ចំនួន១០០ភាគរយបានចាត់ទុកប្រទេសកម្ពុជាជាគោលដៅការងារបន្ទាប់ពីបញ្ចប់ការសិក្សា។ ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ NTU PEAK ASEAN គឺជាកម្មវិធីបន្ថែមពីលើកម្មវិធី NTU PEAK ដែលជាកម្មវិធីសិក្សាមានរយៈពេលបីសប្តាហ៍ និងត្រូវបានរៀបចំជាធម្មតានៅក្នុងប្រទេសសិង្ហបុរីដែលសិស្សានុសិស្សធ្វើការរួមគ្នាជាក្រុមដើម្បីធ្វើការស្រាវជ្រាវ ការស្ទង់មតិ និងបង្ហាញដំណោះស្រាយដែលអាចសម្រេចបាននូវបញ្ហាប្រឈមសម្រាប់មុខជំនួញជាក់ស្តែងដែលផ្តល់ជូនដោយដៃគូសាជីវកម្មដែលចូលរួម។
លោក Desmond Woo សាកលវិទ្យាធិការរងពីសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង បានមានប្រសាសន៍ថា «ដោយឈរលើគោលការណ៍នៃការគិតបែបរចនា កម្មវិធី NTU PEAK បានរៀបចំរួមគ្នាជាមួយក្រុមហ៊ុនជាដៃគូ
ដើម្បីអភិវឌ្ឍនិស្សិតដែលមានសក្តានុពលខ្ពស់ដែលនឹងក្លាយជាអ្នកដឹកនាំនាពេលអនាគតក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធនានាសម្រាប់ទីកន្លែងធ្វើការ និងសហគមន៍»។ លោកបានបន្តថា «យើងសូមថ្លែងអំណរគុណចំពោះ ព្រីនស៍ គ្រុប
សម្រាប់ការគាំទ្រដល់សិស្សានុសិស្សរបស់យើងក្នុងកម្មវិធីសិក្សានៅក្នុងប្រទេសកម្ពុជា និងជួយដល់សិស្សរបស់យើងនូវការយល់ដឹងអំពីទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ»។
ជាមួយគ្នានេះ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានថ្លែងថា «កម្មវិធី NTU PEAK ASEAN គឺជាឱកាសដ៏ល្អមួយដើម្បីកែលម្អការយល់ដឹងរបស់អនាគតមេដឹកនាំរបស់ប្រទេសសិ
ង្ហបុរីក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធនានា អំពីប្រទេសកម្ពុជា»។
លោកបានបន្ថែមថា « សិស្សនិស្សិតចូលរួមនៃកម្មវិធីនេះបានធ្វើអន្តរកម្មយ៉ាងទូលំទូលាយជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់អន្តរជាតិរបស់យើងដែលថ្នាក់ដឹកនាំបានស្ងើចសរសើរដល់ការបង្ហាញដំណោះស្រាយយ៉ាងទូលំទូលាយរបស់ពួកគេនៅក្នុងបទបង្ហាញចុងក្រោយរបស់ពួកគេ។ ក្នុងនាមជាអតីតនិស្សិតសាកលវិទ្យាល័យ NTU ខ្ញុំពិតជាទន្ទឹងរង់ចាំស្វាគមន៍អ្នកចូលរួម និងដៃគូដែលមានសក្តានុពលបន្ថែមទៀតនាពេលអនាគត»៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង