ព័ត៌មានជាតិ
និស្សិតពេទ្យជិត ៦០០ នាក់ ធ្វើសច្ចាប្រណិធានវិជ្ជាជីវៈសុខាភិបាលដែលជាវិជ្ជា ប្រកបដោយឧត្ដមគតិ សុចរិត និងក្រមសីលធម៌
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល “ស.វ.ស” បានរៀបចំពិធីសច្ចាប្រណិធានវិជ្ជាជីវៈសុខាភិបាល និងសិក្ខាសាលាតម្រង់ទិសនិស្សិតថ្នាក់បរិញ្ញាបត្ររងគ្រប់ជំនាញ ឆ្នាំសិក្សា ២០២៤-២០២៥ ប្រមាណជិត ៦០០ នាក់ ដែលវិជ្ជាជីវៈសុខាភិបាលនេះ ជាវិជ្ជាដែលទទួលបានប្រកបដោយឧត្ដមគតិ សុចរិត និងក្រមសីលធម៌។

ថ្លែងក្នុងពិធីសច្ចាប្រណិធានវិជ្ជាជីវៈសុខាភិបាល និងសិក្ខាសាលាតម្រង់ទិសនិស្សិតថ្នាក់បរិញ្ញាបត្ររងគ្រប់ជំនាញ ឆ្នាំសិក្សា ២០២៤-២០២៥ កាលពីថ្ងៃទី ៣ មិថុនា លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) បានរំលេចពីតម្លៃនិមិត្តរូបសំខាន់ៗ និងជាការដាស់តឿននូវគុណធម៌យ៉ាងជ្រៅជ្រះក្នុងឯកសណ្ឋានវិជ្ជាជីវៈសុខាភិបាលនេះ។

លោកសាស្ត្រាចារ្យសកលវិទ្យាធិការ បានលើកឡើងថា «ពេលក្មួយៗ (និស្សិត) ពាក់ឯកសណ្ឋានវិជ្ជាជីវៈសុខាភិបាលនេះ មិនមែនជាសញ្ញាបញ្ជាក់នូវការមានចម្លើយនៅរាល់សំណួរនោះទេ តែឯកសណ្ឋានគឺជាការសន្យារបស់ក្មួយៗ ត្រូវខិតខំស្វែងរកចម្លើយឱ្យបានល្អបំផុត សម្រាប់អ្នកដែលក្មួយៗ ទៅផ្ដល់សេវាសុខាភិបាលជូន ដោយប្រើប្រាស់ចំណេះវិជ្ជាដែលទទួលបានប្រកបដោយឧត្តមគតិ សុចរិត និងក្រមសីលធម៌»។

លោកសាស្ត្រាចារ្យ បានគូសបញ្ជាក់ផងដែរពីដំណើរសំខាន់ៗ ដែលនិស្សិតត្រូវជួបរួមមាន ពេលវេលាដ៏លំបាកចំពោះមុខ ជីវិតមនុស្សដែលកំពុងផុយស្រួយ អាចជួបនឹងកាលៈទេសៈមួយដែលឈឺចាប់បំផុត និងអាចរកឃើញនូវលទ្ធភាពជាមនុស្សដ៏អស្ចារ្យមួយរូបដណ្ដើមជីវិតដែលស្ទើរនឹងផុតទៅបាត់ហើយនោះត្រលប់មកវិញ។

លោកសាស្ត្រាចារ្យសកលវិទ្យាធិការ បានថ្លែងអំណរគុណចំពោះសាស្ត្រាចារ្យដែលបង្រៀននៅ ស.វ.ស និងនៅតាមទីតាំងកម្មសិក្សា ដែលតែងតែខិតខំផ្ទេរនូវចំណេះវិជ្ជា និងធ្វើជាគំរូល្អដល់និស្សិត និងថ្លែងអំណរគុណចំពោះអាណាព្យាបាល និងក្រុមគ្រួសារទាំងអស់របស់និស្សិត នៃ ស.វ.ស គ្រប់ៗ រូប ដែលលើកទឹកចិត្ត និងលះបង់គ្រប់បែបយ៉ាង ដើម្បីឱ្យនិស្សិតមានឱកាសដូចពេលនេះ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


