ព័ត៌មានជាតិ
និស្សិត-សិក្ខាកាម ចំនួន ០៨ នាក់ ចុះអនុវត្តការងារជាក់ស្ដែងជាមួយ នគរបាលចរាចរណ៍សណ្ដាប់ធ្នាប់ ក្នុងការរៀបចំតាមផ្សារ ចិញ្ចើមផ្លូវ ទ្រូងផ្លូវ
នគរបាលសណ្ដាប់ធ្នាប់រាជធានីភ្នំពេញ ចុះដឹកនាំនិស្សិត និងសិក្ខាកាមចំនួន ០៨ នាក់ ដើម្បីអនុវត្តជាក់ស្ដែងក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ តាមផ្សារ ចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ជុំវិញផ្សារអូឡាំពិក និងផ្លូវ ២១៧ ចាប់ពីមុខស្ទឹងមានជ័យ រហូតដល់ច្រមុះជ្រូកផ្លូវវេងស្រេង។

កាលពីព្រឹកថ្ងៃទី ២៧ និងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នគរបាលសណ្ដាប់ធ្នាប់រាជធានីភ្នំពេញ សហការជាមួយ អាជ្ញាធរពាក់ព័ន្ធ ដើម្បីឲ្យនិស្សិត និងសិក្ខាកាម មកពីបណ្ឌិត្យសភា វគ្គបរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលជំនាន់ទី ១២ ជំនាញសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីអនុវត្តជាក់ស្ដែងលើការរៀបចំសណ្ដាប់ធ្នាប់។

លោក លី លាងឆេង នាយការិយាល័យចរាចរណ៍សណ្ដាប់ធ្នាប់រាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសង្កេតឃើញអាជីវករមួយចំនួនមិនទាន់យល់ដឹងអំពីសណ្ដាប់ធ្នាប់សាធារណៈ បានលក់ដូររំលោភលើចំណីផ្លូវ ធ្វើឲ្យមានការកកស្ទះចរាចរណ៍ពេលពលរដ្ឋឆ្លងកាត់ ក្នុងនោះ កម្លាំងនគរបាលចរាចរណ៍សណ្ដាប់ធ្នាប់ចុះរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ និងថ្ងៃទី ២៨ ដោយរៀបចំពីចំណុចជុំវិញផ្សារអូឡាំពិក និងផ្លូវ ២១៧ ចាប់ពីមុខស្ទឹងមានជ័យ រហូតដល់ច្រមុះជ្រូកផ្លូវវេងស្រេង។

នគរបាលបានបញ្ជាក់ថា ចំពោះការចុះរៀបចំនេះដែរ ក៏មាននិស្សិត និងសិក្ខាកាម មកពីបណ្ឌិត្យសភា វគ្គបរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលជំនាន់ទី ១២ ជំនាញសណ្ដាប់ធ្នាប់សាធារណៈ ចំនួន ០៨ នាក់ ដែលបានចុះស្តារសិក្សាអនុវត្តជាក់ស្ដែង ដើម្បីយកចំណេះជំនាញ បទពិសោធទាំងអស់នេះ ទៅប្រើប្រាស់ជាផលប្រយោជន៍ក្នុងសិក្សា និងពេលចេញពីសាលា មានបទពិសោធលើការងារតែម្ដង៕
អត្ថបទ ៖ រដ្ឋា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


