ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីនថា ការផ្សាយរបស់ខ្មែរថែម ធ្វើឲ្យមានការយល់ច្រឡំលើវិធានការសុខាភិបាល
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅល្ងាចថ្ងៃទី០៩ ខែមករា នេះ បានច្រានចោលការផ្សាយរបស់សារព័ត៌មានខ្មែរថែមដោយអះអាងថា ការផ្សាយនោះ ធ្វើឲ្យមានការយល់ច្រឡំលើវិធានការសុខាភិបាល និងធ្វេីឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន លើក ឡើងថា យោងតាមការចុះផ្សាយអត្ថបទភាសាអង់គ្លេសរបស់សារព័ត៌មានខ្មែរថែម ដែលបានចេញផ្សាយនាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ដែលមានចំណងជើងថា “Quarantines inconsistent, Thai market closed to Cambodians” កក្រសួងសុខាភិបាលបញ្ជាក់ថា សណ្ឋា គារដៃគូទាំងអស់ បានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការទទួលអ្នក ដំណើរជាជនបរទេស ឬខ្មែរ ស្នាក់នៅធ្វើចត្តាឡីស័ក ដោយគោរពតាមគោល ការណ៍នានារបស់ក្រសួងសុខាភិបាល និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បើតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ករណីចុះផ្សាយរបស់សារព័ត៌មានខ្មែរថែម ធ្វើឲ្យមានការយល់ច្រឡំលើវិធានការសុខាភិបាល ដោយការមិនមានបង្ហាញពីប្រភពច្បាស់លាស់នៃហេតុការណ៍ ដែលក្រសួងស្នើសុំសារព័ត៌មានខ្មែរថែម ផ្តល់អត្តសញ្ញាណអ្នកដំណើរ ពេលវេលា និងទីតាំងកើតហេតុ ឲ្យបានច្បាស់លាស់មកក្រសួង ដើម្បីក្រុមការងារក្រសួងទទួល បន្ទុកការងារនេះ អាចធ្វើការទំនាក់ទំនង ស្វែងយល់លើបញ្ហា ក៏ដូចជាជួយធ្វើដំណោះស្រាយបានទាន់ពេលវេលា ឬសាមីខ្លួនអាចទំនាក់ទំនងសាកសួរព័ត៌មានច្បាស់លាស់មកទូរស័ព្ទទាន់ហេតុការណ៍១១៥ ដើម្បីដោះស្រាយជូន ក្រោយពីបានសាកសួរ និងបញ្ជាក់ជាមួយសណ្ឋាគារ មិនទទួលបានលទ្ធផលច្បាស់លាស់។

ជាមួយគ្នានេះដែរ ព័ត៌មានពីអ្នកដំណើរដែលបានចុះផ្សាយនោះ ក្រសួងមិនអាចរកឃើញមាននៅក្នុងប្រព័ន្ធកម្មវិធីគ្រប់ គ្រងអ្នកដំណើរឡើយ ហើយសណ្ឋាគារពាក់ព័ន្ធដែលត្រូវបានលើកឡើងថា មានបញ្ហាដាក់នៅក្នុងសារព័ត៌មាននេះដែរ ក៏បានបញ្ជាក់មកក្រសួងរួចហើយដែរថា មិនមានករណីដូចការចុះផ្សាយនេះទេ។
ដូចនេះ ក្រសួងសុខាភិបាល ស្នើសុំសារព័ត៌មានខ្មែរថែម ធ្វើការកែតម្រូវអត្ថបទនេះឡើងវិញ ហើយត្រូវមានការបញ្ជាក់ឲ្យបានច្បាស់លាស់នូវសាច់រឿង សាមី ដែលមានបញ្ហា ពេលវេលា និងទីតាំង ប្រកបដោយវិជ្ជាជីវៈ ដើម្បីក្រសួង ជួយសម្របសម្រួល ក៏ដូចជាដោះស្រាយបញ្ហាបានទាន់ពេលវេលានៅទីកន្លែងដែលកើតមានហេតុការណ៍ និងការស្ថាបនាជួយដល់ការអនុវត្តន៌វិធានការសុខាភិ បាល ព្រមទាំងចូលរួមលុបបំបាត់ព័ត៌មានមិនត្រឹមត្រូវ ឬព័ត៌មានដែលមិនច្បាស់ លាស់ ធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ដែលកំពុងតែប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា ប្រសិនបើមានបញ្ហា ក្រសួងស្នើសុំឲ្យសាមីខ្លួន ធ្វើការទំនាក់ទំនងមកលេខ ១១៥ ជាបន្ទាន់ ដើម្បីជួយដោះស្រាយជូន បានទាន់ពេលវេលា៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


