ព័ត៌មានជាតិ
ពលរដ្ឋរងផលប៉ះពាល់ជំនន់ ស្ទឹងព្រែកត្នោត ជាង ២ ពាន់គ្រួសារ ទទួលអំណោយសម្ដេចទាំងទ្វេ
ប្រជាពលរដ្ឋចំនួន ២ ២២៥ គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត បានទទូលអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី។

ពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយនេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ នៅបរិវេនវត្តកំពង់ក្ដុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែមករា ទឹកស្ទឹងព្រែកត្នោត បានចាប់ផ្តើមហូរចូល និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ទឹកស្ទឹងបានបន្តហូរមកពីខេត្តកំពង់ស្ពឺ ធ្លាក់មកស្ទឹងព្រែកត្នោត បង្កឱ្យមានជន់លិចសាលាសង្កាត់ចំនួន២ ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ សាលារៀនចំនួន៣ វត្តអារាមចំនួន២ មណ្ឌលសុខភាពចំនួន១ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២ ០៩០ ខ្នងផ្ទះ ស្មើនឹង ២ ២២៥ គ្រួសារ មានប្រជាពលរដ្ឋចំនួន ៩ ៥៤៥ នាក់ ក្នុងសង្កាត់ចំនួន ១០ ស្មើនឹង ៣១ភូមិ។

លោក ឃួង ស្រេង លើកឡើងថា មកដល់ពេលនេះកម្រិតទឹកដែលជន់លិចដោយជំនន់ទឹកភ្លៀងនៅស្ទឹងព្រែកត្នោត បានស្រកចុះហើយ វានឹងបន្តស្រកចុះបន្ថែមទៀត។ អ្វីដែលអាជ្ញាធររាជធានីភ្នំពេញ យកចិត្តទុកដាក់បន្តទៀតនោះ គឺមើលថែប្រជាពលរដ្ឋ ដែលលិចលង់នេះ ដោយត្រូវនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីមកចែកជូន គឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។

លោកអភិបាលរាជធានី បានណែនាំឱ្យអាជ្ញាធរខណ្ឌដង្កោ គិតគូរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្រោយទឹកជំនន់ស្រកអស់ និងបានជំរុញឱ្យពលរដ្ឋទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា៕
អត្ថបទ៖ ស្រីរ័ត្ន



-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត