Connect with us

ព័ត៌មានជាតិ

តំបន់​ប្រតិបត្តិការ​សឹក​រង​ឧ​ត្ត​រ​មានជ័យ បន្ត​យកចិត្តទុកដាក់​លើ​ការងារ​កសាង​អង្គភាព តាម​ផែនការ​របស់​ថ្នាក់លើ

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ​ ៖ តំបន់​ប្រតិបត្តិការ​សឹក​រង​ឧ​ត្ត​រ​មានជ័យ បន្ត​យកចិត្តទុកដាក់​អនុវត្ត​តាម​គោលការណ៍​ប្រឡងប្រណាំង និង​បទបញ្ជា​របស់​លោក​មេបញ្ជាការ​លើ ការងារ​កសាង​សំណង់​អគារ​នៅក្នុង​ទីបញ្ជាការ និង​នៅតាម​បណ្ដា​កងឯកភាព​ចំណុះ ដែល​ជា​អំណោយ​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ដែល​តែងតែ​យកចិត្តទុកដាក់ ឧបត្ថម្ភ គាំទ្រ​គ្រប់បែបយ៉ាង​ទាំង​ស្មារតី សម្ភារៈ និង​ថវិកា លើ​វិស័យ​កសាង​អង្គភាព​ឱ្យ​រឹងមាំ​ទៅតាម​មាត្រដ្ឋាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​ការដឹកនាំ ចង្អុលបង្ហាញ​របស់​លោក ឧ​ត្ត​ម​សេនីយ៍​ទោ តន់ ញាន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ឧ​ត្ត​រ​មានជ័យ នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៣ បាន​លើកកម្ពស់​ស្មារតី​ដល់ នាយទាហាន នាយទាហានរង និង ពលទាហាន ទាំងអស់​ត្រូវអនុវត្ត​នូវ​បទបញ្ជា សេចក្តីណែនាំ និង​ផែនការ​របស់​ថ្នាក់លើ ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី នា​ពេល​អនាគត៕

​ដោយ​ ៖​ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ព្រលានយន្តហោះអន្តរជាតិ​ខេត្តសៀមរាប សម្រេច​បាន​៨៦ភាគរយហើយ និងគ្រោង​ដាក់ឲ្យ​ហោះហើរ​សាកល្បង នៅខែមិថុនាខាងមុខនេះ

ជីវិតកម្សាន្ដ៣៦ នាទី មុន

ម្ចាស់មកុដ MGI ឆ្នាំនេះ រកចំណូលមិនសូវបានឱ្យក្រុមហ៊ុន

សន្តិសុខសង្គម១ ម៉ោង មុន

ឃុំខ្លួន ឃាតក​បាញ់​សម្លាញ់​ប្រពន្ធ​មាន​កូន​ក្នុង​ផ្ទៃ​៤​ខែ​ចោទ​៣​បទល្មើស

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិទ្យាសាស្ត្រ និង​សាសនា ត្រូវ​ដើរ​ទន្ទឹមគ្នា​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម​ឲ្យ​រីក​ចម្រើន​ប្រកប​ដោយ​គុណធម៌

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​ខេត្តកំពត ស្នើ​ឱ្យ​ត​បណ្ដាញ​សេវាករ និងពង្រីកផ្គត់ផ្គង​អគ្គិសនី​ជូន​ពលរដ្ឋ​ទូទាំង​ខេត្ត​ឲ្យបាន​គ្រប់​ផ្ទះ​

Sokha Hotels

ព័ត៌មានពេញនិយម