ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុនមួយ រកឃើញថា ស្វាយចន្ទីកម្ពុជាអាចកែច្នៃជាប្រេងជីវឥន្ធនៈបាន
លោក Tetsuo Murayama ប្រធានក្រុមហ៊ុន Top planning Japan បានលើកឡើងថា ស្វាយចន្ទីកម្ពុជា គឺមានសក្តានុពលខ្ពស់ក្នុងការទាញយកជាជីវឥន្ធនៈសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព ខណៈក្រុមហ៊ុនមួយនេះបានសាកល្បងយកសំបកស្វាយចន្ទីដែលបោះចោលមកចម្រាញ់ជាជីវឥន្ធនៈប្រកបដោយភាពជោគជ័យ។

តាមរយៈការសាកល្បងនេះ ក្រុមហ៊ុន បានអះអាងថា ប្រេងដែលចម្រាញ់ចេញពីគ្រាប់ស្វាយចន្ទី គឺមានចំហេះថាមពលទៅដល់១០ ០០០កាឡូរី ដែលស្មើនឹងចំហេះប្រេងកាត និងសំបកស្វាយចន្ទីមានចំហេះថាមពល ៥ ០០០កាឡូរី ដោយស្មើនឹងចំហេះធ្យូងថ្ម។ លោក Tetsuo Murayama បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក នឹងបន្តធ្វើការពិសោធលើការផលិតចំហេះប្រេងស្វាយចន្ទីបន្ថែមទៀតក្នុងគោលបំណងធ្វើពាណិជ្ជកម្មនៅពេលខាងមុខ។ លោកសង្កត់ធ្ងន់ថា បើការធ្វើពាណិជ្ជកម្មប្រេងជីវឥន្ទនៈពីចំហេះថាមពលស្វាយចន្ទីបានជោគជ័យ នោះកម្ពុជានឹងក្លាយជាតំបន់ប្រេងជីវឥន្ធនៈសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

បើតាមលោកប្រធានក្រុមហ៊ុន គឺកម្ពុជាបានប្រមូលផលស្វាយចន្ទីប្រមាណ ១លានតោនក្នុងមួយឆ្នាំ ប៉ុន្តែ មិនមានការកែច្នៃទេ ហើយភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម។ លោកថា បើកម្ពុជាអាចយកស្វាយចន្ទីមកកែច្នៃជាប្រេងជីវឥន្ធនៈបានមែននោះ កម្ពុជា នឹងទទួលបានប្រេងជីវៈឥន្ធនៈប្រមាណ ២សែនតោនក្នុងមួយឆ្នាំៗ ខណៈកម្ពុជាត្រូវបានអង្គការអន្តរជាតិជាច្រើនទទួលស្គាល់ថា ជាប្រទេសសក្តានុពលមួយក្នុងការកែច្នៃផលិតផលកសិកម្មដ៏សំខាន់ទាក់ទងនឹងសន្តិសុខស្បៀងពិភពលោក ហើយទៅអនាគត កម្ពុជា ក៏អាចក្លាយជាអ្នកផ្គត់ផ្គង់ប្រេងជីវឥន្ធនៈប្រកបដោយនិរន្តរភាព។
គួរជម្រាបថា ក្រុមហ៊ុនជប៉ុន Top planning Japan គឺជាដៃគូរសហការដ៏សំខាន់របស់សមាគមស្វាយចន្ទីកម្ពុជា នៅក្នុងខេត្តកំពង់ធំ ហើយក្នុងមួយឆ្នាំៗក្រុមហ៊ុនបាននាំចេញផលិតផលគ្រាប់ស្វាយចន្ទីចំនួន ១២តោនទៅកាន់ទីផ្សារប្រទេសជប៉ុន៕



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


