Connect with us

ព័ត៌មានជាតិ

៣​ចំណុច​ពី​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន

បានផុស

នៅ

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ជា​ប្រធាន​ក្រុមការងារចុះជួយ​ស្រុក​ពារាំង ខេត្តព្រៃវែង បាន​ផ្ញើ​សារ​៣​ចំណុច ខណៈ​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​អាជីវករ ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្សារ​កំពង់ពពិល កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២០​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មានប្រសាសន៍​នៅ​ក្នុង​ពិធី​សំណេះសំណាល​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​សម្តែង​ការសោកស្ដាយ​ចំពោះរ​អគ្គិភ័យ ដែល​ឆាប់​ឆេះ​ផ្សារ​កំពង់​ពពិល បំផ្លាញ​ទ្រព្យសម្បត្តិ​រប​ស់បង​ប្អូន​អាជីវករ។ ជាមួយគ្នា​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ស្នើ​ឲ្យ​ឲ្យ​បងប្អូន​អាជីវករ​ឯកភាពគ្នា ដោយ​ផ្តិត​មេដាយ​ស្តាំ​លើ​គំរូ​ប្លង់​សម្រាប់​សាងសង់​ឡើងវិញ​។​

​ថ្លែង​នៅក្នុង​ពិធី​នោះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​លើក​ជា​អនុសាសន៍​សំខាន់ៗ​ចំនួន​៣​ចំណុច គឺ​ទី​. មាន​សុខសន្តិភាព បាន​មកដល់​សព្វថ្ងៃនេះ ក៏ដោយ​សារ​មាន ៧-​មករា​-១៩៧៩ ជា​ថ្ងៃ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ឲ្យ​រស់រានមានជីវិត និង​សិទ្ធិសេរីភាព​ពេញលេញ ដូច្នេះ​យើង​គ្រប់គ្នា​ត្រូវតែ​ចង់ចាំ​អំពី​គុណបំណាច់​របស់​សម្តេច​តេ​ជោ ដែល​ហាន​លះបង់ និង​យកអាយុ​ជីវិត​ធ្វើជា​ដើម​ទន់ ដើម្បី​រំដោះប្រទេស ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ នាំមក​នូវ​សុខសន្តិភាព ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ រហូតមកដល់​សព្វថ្ងៃ និង​បាន​ទប់ស្កាត់​មិន​ឲ្យ​របប​នេះ​វិល​ត្រឡប់មកវិញ​សាជាថ្មី​ទៀត​។ មាន​សុខសន្តិភាព រហូតមកដល់​ថ្ងៃនេះ យើង​ត្រូវតែ​រួមគ្នា​ថែរក្សា​ឲ្យ​ខាន​តែ​បាន និង​មិន​ត្រូវ​ឲ្យ​បាត់បង់​ឡើយ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។​

​ទី​២. ក្រើនរម្លឹក​ដល់​ក្រុមការងារ​ទាំងអស់ បន្ត​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន អំពី​បញ្ហា​ក្តៅគគុក​របស់​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ឲ្យ​បងប្អូន ចូលរួម​ទប់ស្កាត់ ដោយ​អនុវត្ត​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ទី​៣. រក្សា​ឲ្យ​បាន នូវ​ស្ថានភាព និង​ស្ថេរភាព​នយោបាយ ក៏ដូចជា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ឲ្យ​បាន​ល្អ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

អង់គ្លេស និង​អ៊ុយក្រែន យល់ព្រម​លើគម្រោង​ផលិត​ដ្រូន​រយៈចម្ងាយឆ្ងាយរួម​គ្នា

ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ថា ការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាការផ្ដល់ឱកាសឱ្យអ្នកទាំងនោះកែខ្លួន

សេដ្ឋកិច្ច៧ នាទីutes មុន

តម្លៃមាសធ្លាក់ចុះក្រោយអ៊ីស្រាអែល-អ៊ីរ៉ង់ យល់ព្រមបទឈប់បាញ់

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ​គំហុក​ម្សិលមិញ និងថ្ងៃនេះ ដោយ​សញ្ញាបន្ធូរកម្ដៅនៃជម្លោះអ៊ីរ៉ង់​

កីឡា១៧ នាទីutes មុន

ព្រឹត្តការណ៍រត់​ប្រណាំងអន្តរជាតិ​ម៉ារ៉ាតុងចក្រភពអង្គរ​ លើកទី១០​ មកដល់ពេលនេះ​ ៥៧​ប្រទេស​ហើយ​ចុះ​ឈ្មោះ

Sokha Hotels

ព័ត៌មានពេញនិយម