Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តស្វាយរៀង បន្តចុះត្រួតពិនិត្យទីតាំងធ្លាប់​លេងល្បែងស៊ីសង នៅក្នុងទឹកដីក្រុងបាវិត

បានផុស

នៅ

(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក សេង សិលា និងលោក ម៉ែន អេង អភិបាលរង​ខេត្តស្វាយរៀង បានចុះពិនិត្យទីតាំងហាងកាហ្វេមួយកន្លែងស្ថិតនៅក្នុងភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដែលធ្លាប់ផ្តល់កន្លែងលេងល្បែងស៊ីសង (ឡូតូអនឡាញនិងមាន់ជល់អនឡាញ) ហើយសមាស​ភាពចូលរួម មានលោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត លោកអធិការរងក្រុងបាវិត លោកចៅសង្កាត់ច្រកម្ទេស លោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង សិលា អភិបាលរងខេត្ត បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មានថាមានទីតាំងផ្តល់​កន្លែងភ្នាល់លេងល្បែងស៊ីសង លោក ម៉ែន វិបុល បាលខេត្តស្វាយរៀងបានចាត់ឱ្យលោក  និងលោក ម៉ែន អេង ជាអភិបាលរងខេត្ត ដឹកនាំសហការជាមួយរដ្ឋបាលក្រុងបាវិត សង្កាត់ច្រកម្ទេស បានចុះពិនិត្យទីតាំងខាងលើនេះ។

លោកអភិបាលរងខេត្តបានមានប្រសាសន៍បន្តទៀតថា ក្រោយពីចុះទៅដល់ទីតាំងហាងកាហ្វេខាងនេះ ពិនិត្យឃើញថា ទីតាំងមួយនេះគ្មានសកម្មភាពបើកលេងល្បែងស៊ីសងនោះទេ ហើយទីតាំងនេះក៏ធ្លាប់ត្រូវបានធ្វើកិច្ចសន្យាអប់រំ ណែនាំជាមួយអាជ្ញាធរមូលដ្ឋានរួចហើយដែរ។

លោក ម៉ែន អេង បានធ្វើការណែនាំដល់ម្ចាស់ទីតាំងហាងកាហ្វេខាងលើ កុំឱ្យមានការលួចលាក់ផ្តល់កន្លែង​លេងល្បែងស៊ីសងគ្រប់ប្រភេទ ដែលផ្ទុយទៅនិងច្បាប់ទាំងអ្នកលេង និងទាំងអ្នកផ្តល់ទីតាំងផងដែរ។

លោកអភិបាលរងខេត្តបានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ កុំឱ្យនាំគ្នាចូលលេងល្បែងស៊ីសង​នៅតាម​បណ្តាលកាស៊ីណូ និងទីតាំងបើកលេងល្បែងស៊ីសងគ្រប់ប្រភេទ ដែលខុសទៅនិងច្បាប់ ហើយប្រឈម​ទៅនិងទោសទាន់ទៀតផង៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម