ព័ត៌មានជាតិ
ប្រើពេលតែជាងមួយម៉ោង ផ្លូវកាត់ថ្មីពីបាត់ដំបងទៅសៀមរាប
លោកព្រួញ រិទ្ធិ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានបង្ហើបកាលបរិច្ឆេទសម្រាប់ការស្ថាបនាផ្លូវពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ដែលអាចចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៤។

រូបឯកសារ
ថ្លែងក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃ ២៤ មករា ឆ្នាំ ២០២៣ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ព្រួញ រិទ្ធ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានបញ្ជាក់ថា ផ្លូវពីបាត់ដំបងទៅសៀមរាប អាចចាប់ផ្តើមបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៤។ ការស្ថាបនាផ្លូវមួយខ្សែនេះក្រសួងសាធារណការនិងដឹកជញ្ជូនបានដាក់ចូលក្នុងគម្រោងអាទិភាព។
បើតាមលោក ព្រួញ រិទ្ធ ផ្លូវនេះគឺជាសរសៃឈាមមួយសម្រាប់ការភ្ជាប់ទំនាក់ទំនង ជាពិសេសភ្ញៀវជាតិ និងអន្ដរជាតិដែលអាចសម្រួលការធ្វើដំណើរពីខេត្តសៀមរាប ទៅកាន់ក្រុងបាត់ដំបង ដែលធ្វើឲ្យចម្ងាយផ្លូវជិតជាងមុន។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានមើលឃើញគុណប្រយោជន៍នៃការស្ថាបនាផ្លូវថ្មីពីបាត់ដំបងទៅសៀមរាបដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបម្រើដល់វិស័យទេសចរណ៍។
លោកថា ផ្លូវថ្មីនេះមានប្រវែងតែជាង ៧០ គីឡូម៉ែត្រ បើធ្វើដំណើរប្រើពេលតែជាងមួយម៉ោងប៉ុណ្ណោះគឺចំណេញពេលច្រើនណាស់។
ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុន China Road and Bridge Corporation របស់ប្រទេសចិន កំពុងសិក្សារួមគ្នាក្នុងការស្ថាបនាផ្លូវកាត់ថ្មីពីបាត់ដំបងទៅសៀមរាប។ បើតាមការសិក្សា ផ្លូវថ្មីមួយខ្សែនេះត្រូវសាងសង់ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដែលចំណេញចម្ងាយផ្លូវជាង ១០០ គីឡូម៉ែត្រ។
ខេត្តបាត់ដំបងជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ មានទាំងតំបន់ទេសចរណ៍ធម្មជាតិ កែច្នៃ វប្បធម៌និងប្រវត្តិសាស្រ្ត។ គម្រោងស្ថាបនាផ្លូវនេះនឹងផ្តល់ប្រយោជន៍ជាច្រើនសម្រាប់បម្រើវិស័យទេសចរណ៍របស់ខេត្តភាគពាយ័ព្យមួយនេះ ដែលត្រូវបានប្រសិទ្ធនាមជាខេត្តនៃអាហារក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


