ព័ត៌មានជាតិ
ប្រជាពលរដ្ឋចង់ឱ្យអាជ្ញាធរប្រែក្លាយល្អាងភ្នំប្រាក់ជាតំបន់អេកូទេសចរណ៍បែបធម្មជាតិ
ល្អាងភ្នំប្រាក់ដែលមានសក្តានុពលផ្នែកទេសចរណ៍បែបធម្មជាតិ មានទីតាំងនៅក្នុងទឹកដីឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង អ្នកភូមិវើនសៀនចង់ឱ្យអាជ្ញាធរពាក់ព័ន្ធនៅតំបន់នេះ បង្កើតជាតំបន់អេកូទេសចរណ៏បែបធម្មជាតិ ព្រោះបច្ចុប្បន្ននេះមានភ្ញៀវទេសចរចាប់អារម្មច្រើនចង់មកទស្សនា។

លោក សន រ៉ែន ជាអ្នកភូមិ វ៉ើនសៀនឃុំអូរស្វាយបានលើកឡើងថា កន្លងមក សហគមន៍ទេសចរណ៍នៅឃុំនេះបានទទូចសុំទៅអាជ្ញាធរពាក់ព័ន្ធឱ្យធ្វើការអភិវឌ្ឃតំបន់ធម្មជាតិមួយនេះ តែពីមួយឆ្នាំទៅមួយឆ្នាំមិនបានរៀបចំនៅឡើយ។
លោកអះអាងថា៖ បើមានគណៈកម្មការដឹកនាំរៀបចំ បង្កើតតំបន់អេកូទេសចរណ៍ ល្អាងភ្នំប្រាក់នេះ ប្រជាពលរដ្ឋក្នុងភូមិ នាំគ្នាគាំទ្រទាំងស្រុង ដោយសាពួកគាត់ចង់ឲ្យមានតំបន់អេកូទេសចរណ៍នៅក្នុងភូមិ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ ផ្នែកជីវភាពរស់នៅរកប្រាក់ចំណូលដោះស្រាយផ្នែកវិស័យទេសចរណ៍នេះ។

លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍ថា៖ តំបន់នេះកាលពីដើមឆ្នាំ ២០១៧ មន្ទីរបានចុះមកសិក្សាតំបន់ធម្មជាតិល្អាងភ្នំប្រាក់ ដើម្បីរៀបចំឲ្យមានសេវាកម្មទេសចរណ៍ម្តងរួចមកហើយតែយើងកំពុងអំពាវនាវរកដៃគូមកអភិវឌ្ឍ។
លោកប្រធានមន្ទីរសន្យាថា៖ ធនធានធម្មជាតិមួយនេះមន្ទីរបានដាក់បញ្ចូលទៅក្នុងផែនការ អភិវឌ្ឍន៍សំរាប់ឆ្នាំ២០២០-២០២៤រួចហើយ និងអំពាវនាវរកដៃគូមករៀបចំឲ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ពីព្រោះវាមានសក្តានុពលស្រាប់។

សូមបញ្ជាក់ថា៖ ល្អាងភ្នំប្រាក់នេះស្ថិតនៅក្នុង ភូមិ វ៉ើនសៀន ឃុំ ស្រុកអូស្វាយសែនជ័យនៅប៉ែកខាងត្បូងមានចំងាយពីឃុំអូស្វាយប្រមាណជាង១០គីឡួម៉ែត្រដែលត្រូវធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោកប្រមាណ ៤គីឡូម៉ែត្រប៉ុណ្ណោះ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


