ព័ត៌មានជាតិ
កម្ពុជា-ចិន ប្រកាសកៀកស្មាគ្នាប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ និងការលេងល្បែងស៊ីសងឆ្លងដែន
រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានប្រកាសកៀកស្មាគ្នា ធ្វើសកម្មភាពរួមគ្នាប្រឆាំងនឹងងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ការលេងល្បែងស៊ីសងឆ្លងដែនខុសច្បាប់ និងអំពើជួញដូរមនុស្ស និងការកសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់។ មិនតែប៉ុណ្ណោះ ភាគីទាំង២ ក៏បានឯកភាពគ្នាលើកកម្ពស់ការពង្រឹងការិយាល័យសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិនផងដែរ។

សេចក្ដីថ្លែងការណ៍រួមស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនដែលចេញផ្សាយដោយក្រសួងការបរទេសនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានលើកឡើងថា៖«ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានរវាងមន្ត្រីអនុវត្តច្បាប់ ដោយផ្ដោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការទប់ស្កាត់ «បដិវត្តន៍ពណ៌» ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងគ្រឿងញៀន ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ការលេងល្បែងស៊ីសងឆ្លងដែនខុសច្បាប់ និងអំពើជួញដូរមនុស្ស និងការកសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់»។

ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការបង្កើនប្រសិទ្ធភាព និងកែសម្រួលគោលនយោបាយទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ផ្អែកតាមការវិវឌ្ឍនៃស្ថានការណ៍ ដែលបង្កើតនូវលក្ខខណ្ឌប្រសើរសម្រាប់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ប្រកបដោយសុវត្ថិភាព សុខុមាលភាព និងរបៀបរៀបរយ រវាងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់សេដ្ឋកិច្ចសកល។

ចំណែក រដ្ឋាភិបាលចិនវិញ បានប្រកាសថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដំបូង ដែលនឹងទទួលភ្ញៀវទេសចរចិន ព្រមទាំងផ្ដល់អាទិភាពក្នុងការស្ដារ និងបង្កើនចំនួនជើងហោះហើរត្រង់។ រីឯ ភាគីកម្ពុជា បានបញ្ជាក់សាជាថ្មីនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ទេសចរចិន និងការប្ដេជ្ញាផ្តល់សេវាកម្ម និងសន្តិសុខ ប្រកបដោយគុណភាព។ ភាគីទំាងពីរកម្ពុជា-ចិនក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវប្បធម៌ និងទេសចរណ៍នានា នៃប្រទេសទំាំងពីរ ដើម្បីរួមគ្នាបង្កើតផ្លូវទេសចរណ៍ បង្កើតផលិតផលវប្បធម៌ និងទេសចរណ៍ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលបុគ្គលិកវប្បធម៌ និងទេសចរណ៍៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត