Connect with us

ព័ត៌មានជាតិ

បុរស​វ័យ​ចំណាស់​ម្នាក់​ជិះទូក​ទៅ​ច្រូតស្មៅ​ឲ្យ​គោ​ស៊ី​ វិលមុខ​ធ្លាក់​ពីលើ​ទូក​លង់ទឹក​ស្លាប់

បានផុស

នៅ

បន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ​ជិះទូក​ទៅ​ច្រូតស្មៅ​ឲ្យ​គោ​ស៊ី ​ស្រាប់តែវិល​មុខ​ធ្លាក់​ពីលើ​ទូក​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​គួរ​ឲ្យ​សង្វេគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅវេលា​ម៉ោង​១​រសៀល ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​សំណង់​ទី​២ ស្ថិត​ក្នុងភូមិ​កណ្តោល សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ លោក មេ​ប៉ុ​ស្តិ៍​សង្កាត់​ទឹកថ្លា បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​សព​ជនរងគ្រោះ​មានឈ្មោះ រឿន ពន្លក អាយុ​៦៣​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ទំនប់​ជ្រៃ សង្កាត់​ទឹកថ្លា ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោក​មេ​ប៉ុ​ស្តិ៍​បាន​បញ្ជាក់ទៀតថា ​នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ បាន​អុំទូក​ជូន​ប្រពន្ធ​ចេញពី​ស្រែ​ទៅផ្ទះ រួចហើយ​គាត់​បាន​បន្ត​ជិះទូក​ទៅ​ច្រូតស្មៅ​ឲ្យ​គោ​ស៊ី ដោយ​គាត់​មាន​វ័យ​ចំណាស់​ហើយ​សុខភាព​មិនសូវ​ល្អ​បណ្តាល​ឲ្យ​វិលមុខ​ធ្លាក់​ពី​ទូក​ចូលទៅក្នុង​ទឹក​ជម្រៅ​ប្រហែល​១៤.​ទៅ​១៥​ម៉ែត្រ មួយសន្ទុះ​ក្រោយមក​មាន​ក្មេងៗ​បួន​ប្រាំ​នាក់ បាន​ឃើញ​តែ​ទូក​ក៏បាន​នាំគ្នា​ចុះ​រាវ​រកបាន​ប្រទះឃើញ​សព​នៅក្នុង​ទឹក​ស្រប​ពេល​នោះ​ដែរ ​មាន​វត្តមាន លោក មេ​ប៉ុស្តិ៍​ទឹកថ្លា ក្រុមប្រឹក្សា​សង្កាត់​ទឹកថ្លា បាន​ដឹកនាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​ប្រជា​ការពារ​ភូមិ​ជាច្រើន​នាក់ បាន​ចុះ​ជួយ​អន្តរាគមន៍​ដឹក​សព​យកមក​ផ្ទះ សព​ត្រូវ​បាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីអាយុជាង ៣០ ឆ្នាំ ម្នាក់ សង្ស័យត្រូវគេដឹកទៅទម្លាក់ចោលក្នុងដីឡូត៍មួយកន្លែង ដោយសភាពនៅមានដង្ហើម

KPT+៦ ម៉ោង មុន

តំបន់ទឹកធ្លាក់ ៥ លើខ្នងភ្នំត្បែង ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត របស់ខេត្តព្រះវិហារ

សន្តិសុខសង្គម៤ ម៉ោង មុន

ព័ត៌មានបឋម ៖ នារីវ័យក្មេងម្នាក់ ធ្លាក់ពីលើអគារមួយកន្លែង នៅខណ្ឌចំការមន មិនទាន់ដឹងមូលហេតុ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

គូស្នេហ៍ចិន​ ប្រឹងជម្នះ​ឧបសគ្គ​គ្រួសារ​ ដោយសារតែខាងស្រីមានកម្ពស់ជាង២ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម