ព័ត៌មានជាតិ
ស៊ីម៉ាក់ និង អង្គភាពទ័ពពិសេសប្រកាសកិច្ចប្រតិបត្តិការបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ
នាថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅការដ្ឋានប្រតិបត្តិការ ស្រុកលើកដែក បានរៀបចំពិធីជួបសំណេះសំណាល និងប្រកាសបើកកិច្ចប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនិងស្រង់នាវាលិចក្នុងទន្លេ (ការដ្ឋានទី១ កោះពាមរាំង) ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង។

ថ្លែងក្នុងពិធីនេះដែរ លោកនាយឧត្តមសេនីយ៍ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ដល់កម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ និងកម្លាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស និងបានផ្តាំផ្ញើត្រូវគោរពម៉ឺងម៉ាត់នូវបទបញ្ជា មានវិន័យ សាមគ្គីភាពល្អ និងខិតខំ យកចិត្ដទុកដាក់បំពេញការងារនេះប្រកបដោយឆន្ទៈមោះមុត តាមជំនាញអោយបានត្រឹមត្រូវ និងសម្រេចជោគជ័យជូនជាតិមាតុភូមិ។

សូមជម្រាបថា ចំពោះកិច្ចប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនិងស្រង់នាវាលិចក្នុងទន្លេនេះ ក្រុមការងារអន្តរក្រសួង ដែលមានអង្គភាពស៊ីម៉ាក់ និងបញ្ជាការដ្ឋានទ័ពពិសេសជាអ្នកអនុវត្ត មានផែនការបោសសម្អាតផ្ទៃដីដែលបានកំណត់នូវទំហំប្រមាណជាង៣០០ហិកតា ហើយក្នុងទំហំប្រមាណជាង ៣០០ហិកតានេះ យើងបានបែងចែកជាបី(៣)ផ្នែកគឺ ផ្នែកទី១ ជាតំបន់ដីគោក ផ្នែកទី២ ជាតំបន់ដែលមានហានិភ័យទៀប ផ្នែកទី៣ ជាតំបន់ដែលមានហានិភ័យខ្ពស់ ដែលនិងប្រើរយៈពេល១៨ខែ ក្នុងកិច្ចប្រតិបត្តិការនេះ។

សូមបញ្ជាក់ថា កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ នៅការដ្ឋានកោះពាមរាំងកន្លងមកនេះ ក្រុមការងារអន្ដរក្រសួងមានអង្គភាពស៊ីម៉ាក់ និងមានការចូលរួម កម្លាំងរបស់អង្គភាពទ័ពពិសេស បានចាប់ផ្តើមកិច្ចប្រតិបត្តិការចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដោយមានតែម៉ាស៊ីនបូមខ្សាច់អ៊ូតូច យើងបានរកឃើញនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងមីន សរុប មានទំងន់ ៣៨,៥៦៧ គីឡូក្រាម ក្នុងនោះរួមមាន៖មីន ចំនួន ៣៦គ្រាប់ គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ២,៦៧១គ្រាប់ និងកាំភ្លើងធុនស្រាល ចំនួន ០២ដើម បំណែកដែកទម្ងន់ ៦,៦១៣គីឡូក្រាម៕







-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


