ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ធនាគារជាតិជំរុញពលរដ្ឋទាញយកប្រព័ន្ធបាគងឱ្យបានច្រើនដើម្បីទទួលបានអត្ថប្រយោជន៍
មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា បានជំរុញដល់ប្រជាពលរដ្ឋទាញយកប្រព័ន្ធបាគងយកមកប្រើប្រាស់ឱ្យបានច្រើនបន្ថែមទៀតដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពិសេសទៅលើព័ត៍មានមានទាក់ទិននឹងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩។

ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់កម្មវិធីរួមគ្នារវាងធនាគារជាតិនៃកម្ពុជា និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ទូទាំងប្រទេសទៅលើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការប្រើប្រាស់តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគងនៅព្រឹកថ្ងៃទី២០កុម្ភៈនេះ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា មកដល់បច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រព័ន្ធបាគងទាំងប្រយោល និងផ្ទាល់ប្រមាណជាង៨លាននាក់ក្នុងនោះមានអ្នកដែលទាញកម្មវិធីនេះប្រើប្រាស់លើទូរស័ព្ទដៃប្រហែល៥០ម៉ឺននាក់។ លោកស្រី ជា សិរី បានបន្តថា អ្នកដែលទាញប្រព័ន្ធបាគងប្រើប្រាស់លើទូរស័ព្ទដៃមិនត្រឹមតែអាចប្រើប្រាស់ទៅលើការទូទាត់ប៉ុណ្ណោះទេប៉ុន្តែក៏អាចមើលឃើញពីព័ត៌មាននៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ផងដែរ។
លោកស្រី ជា សិរី សង្ឃឹមថា ប្រជាជននឹងទាញយកប្រព័ន្ធបាគងនេះឱ្យកាន់តែទូលំទូលាយ និងកាន់តែច្រើនដោយសារវាមានអត្ថប្រយោជន៍ច្រើនមិនមែនតែសម្រាប់ទូទាត់ប្រាក់ប៉ុណ្ណោះទេ និងអាចទាញយកព័ត៍ំមានសុខភាពដូចជាព័ត៍មានចាក់វ៉ាក់សាំងផ្ទាល់ខ្លួនបានទៀតផងដែរ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសមានប្រសាសន៍ថា កិច្ចសហការរវាងក្រសួងសុខាភិបាល និងធនាគារជាតិនេះនឹងជួយជំរុញឱ្យការប្រើប្រាស់ប្រព័ន្ធបាគងដែលជាស្នាដៃរបស់ខ្មែរបានកាន់តែច្រើនបន្ថែមទៀតព្រោះថាប្រព័ន្ធនេះវានឹងជួយផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋចំណេញពេលវេលាលឿនរហ័សក្នុងការចូលមើលព័ត៍មានចាក់វ៉ាក់សាំងកូវីដ១៩របស់ខ្លួនថា រហូតមកដល់ឥឡូវនេះគាត់បានចាក់ដូសទីប៉ុន្មានហើយ ដូសចុងក្រោយចាក់នៅថ្ងៃណាដើម្បីទៅចាក់ដូសបន្តឬមិនទាន់ដាក់វេនដែលត្រូវចាក់។ ជាងនេះទៀតវាជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តនូវប្រព័ន្ធឌីជីថលដែលរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយរាជរដ្ឋាភិបាលឌីជីថលដើម្បីដើរឱ្យទាន់ទៅនឹងការរីកចំរើនរបស់តំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន និងទៅអនាគត។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានរៀបចំឲ្យមានក្របខណ្ឌកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់លំនាំភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ១៩របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបស់បាគងដើម្បីសម្រួលដល់តម្រូវការនិងពង្រីកវិសាលភាពក្នុងការប្រើប្រាស់ប្រព័ន្ធបាគងក្នុងសាធារណៈ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ