Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ៖ ចេះភាសាអង់គ្លេសជួយបង្កើនទាំងចំណេះដឹងទូទៅ និងការចាប់យកជំនាញបច្ចេកវិទ្យា

បានផុស

នៅ

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ភាសាអង់គ្លេស ពិតមានសារសំខាន់នៅក្នុងប្រទេសកម្ពុជា ខណៈមិនត្រឹមតែជាភាសាប្រើប្រាស់ផ្លូវការរបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែ​ក៏ជាការចូលទៅកាន់ចំណេះដឹងទូលំទូលាយ និងការចូលទៅកាន់និងចាប់យកជំនាញបច្ចេកវិទ្យាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចូលរួមក្នុងសន្និសីទស្តីពីការបង្រៀនភាសាអង់គ្លេសនៅកម្ពុជា ហៅកាត់ថា ខាមថេសូល(CamTESOL) ប្រចាំ​ឆ្នាំលើកទី១៩ រៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ ដែលមានប្រតិភូជាតិ និងអន្តរជាតិប្រមាណជិត២ពាន់នាក់ មកពី៣៩ប្រទេសជុំវិញពិភពលោក ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានចាត់ទុកជាការជួបគ្នាដោយផ្ទាល់មួយដែលជួយជំរុញដល់ការអភិវឌ្ឍជំនាញ និងជួយដល់ការលើកកម្ពស់គុណភាពនៃការអភិវឌ្ឍធនធានមនុស្សផ្នែកភាសាអង់គ្លេស​នៅកម្ពុជា បន្ទាប់ពីខកខានក្នុងរយៈពេល៣ឆ្នាំ ចាប់តាំងពីផ្ទះការរាតត្បាតជំងឺកូវីដ-១៩ ខណៈបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៥ និងបានក្លាយជាសន្និសីទដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education បានឱ្យដឹងថា សន្និសីទស្តីពីការបង្រៀនភាសា​អង់គ្លេសនៅកម្ពុជាបានក្លាយជាវេទិកាដែលនាំមកនូវគ្រូបង្រៀនភាសាអង់គ្លេស និងអ្នកស្រាវជ្រាវនៅក្នុងវិស័យបង្រៀនភាសាអង់គ្លេស ព្រមទាំងបានបង្កើតឱ្យកម្ពុជាក្លាយជាចំណុចផ្តោតសំខាន់ក្នុងតំបន់ និងអន្តរជាតិសម្រាប់ការបង្រៀនភាសា អង់គ្លេស ព្រមទាំងការស្រាវជ្រាវ និងការផ្សព្វផ្សាយព័ត៌មានអំពីការអនុវត្តដ៏ល្អបំផុតនៅក្នុងការបង្រៀនភាសា​អង់គ្លេស។

ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ក៏ដូជាឯកអគ្គរដ្ឋទូតអាមេរិក និងអូស្ត្រាលីប្រចាំប្រទេសកម្ពុជាបានចាត់ទុកវេទិកានេះថា បានពង្រឹងទំនាក់ទំនងរវាងសហគមន៍នៃការបង្រៀនភាសាអង់គ្លេសនៅតំបន់អាស៊ីអាគ្នេយ៍ និងអន្តរជាតិ ហើយបានទទួលការគាំទ្រពីស្ថាប័នអប់រំ​ និងសាជីវកម្មដ៏ល្បីល្បាញជាសកល បន្ទាប់ពីបានក្លាយជាព្រឹត្តិការណ៍ប្រមូលផ្តុំប្រចាំឆ្នាំដែលជំរុញដល់ការអភិវឌ្ឍវិជ្ជាជីវៈនៃការបង្រៀនភាសាអង់គ្លេសដែលត្រូវបានប្រើប្រាស់ជាសកលសម្រាប់ការអប់រំ ចំណេះដឹងទូទៅ ការទូតមុខជំនួញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាដើម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម