ព័ត៌មានជាតិ
បញ្ចេញឈ្មោះសណ្ឋាគារ ៥ ដាក់ចត្តាឡីស័ក អ្នកដំណើរបរទេសនៅខេត្តព្រះសីហនុ
អនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំមណ្ឌលចត្តាឡីស័កភ្ញៀវបរទេសតាមច្រកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុនៅទីតាំំងសណ្ឋាគារចំនួ ០៥ ទីតាំងរួមមាន៖
-សណ្ឋាគារឃ្វីនកូ ដែលមានចំនួន ១១៦ បន្ទប់
-សណ្ឋាគារហ្គោលដិនស៉ី ដែលមានចំនួន ១៥៧ បន្ទប់
-សណ្ឋាគារសុខា ដែលមានចំនួន ៥៣២ បន្ទប់
-សណ្ឋាគារ វ៉ាយដ្រាហ្គន ដែលមានចំនួន ២៤៧ បន្ទប់
-សណ្ឋាគារប្លូប៊េ ដែលមានចំនួន ៣២២ បន្ទប់
រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញទិន្នន័យចាប់ពីថ្ងៃ ២៣ ឧសភា ដល់ ៣១ ធ្នូ ឆ្នាំ២០២០ ភ្ញៀវបរទេស និងពលរដ្ឋចំណាកស្រុក ដែលធ្វើចត្តាឡីស័កសរុបមានចំនួន ១៦ ៩៩៩ នាក់ ក្នុងនោះជនជាតិចិនចំនួន ១៦ ៧៨០ នាក់ ជនជាតិខ្មែរ ៣២ នាក់ សិង្ហបុរី ០២ នាក់ វៀតណាម ៦៧ នាក់ អូស្រ្តាលី ០១ នាក់ ភូមា ០១ នាក់ អាមេរិក ០២ នាក់ ឥណ្ឌូណេស៊ី ១២ នាក់ អង់គ្លេស ០១ នាក់ និងថៃចំនួន ១០០ នាក់៕


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?