ព័ត៌មានជាតិ
ជាផ្លូវការ! នាយទាហាន ធ្លាក់ពេលលោតឆ័ត្រយោង បានស្លាប់ហើយ
លោក អ៊ុន សុវណ្ណ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មុននេះបន្តិចថា នាយទាហានដែលបានធ្លាក់នៅពេលលោតឆ័ត្រយោងនោះបានស្លាប់ទៅហើយ។ លោកបញ្ជាក់ “មកដល់ពេលនេះបានស្លាប់ទៅហើយ ស្លាប់ប្រហែលជាម៉ោង១២ជាងស្លាប់តែម្នាក់ទេ ម្នាក់ទៀតមិនអីទេ។ ដោយសារពេលលោតពាន់ឆ័ត្រគ្នា ដល់ពេលធ្លាក់មកវាបោកទៅ”។

សូមបញ្ជាក់ថា កាលពីព្រឹកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ មានពិធីបញ្ចុះបឋមសិលា និងសម្ភោធសមិទ្ធផលនានា និងបិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែន ឱរ៉ាល ខេត្តកំពង់ស្ពឺ។
កងទ័ពឆត្រយោង ២នាក់រងបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ធ្លាក់ឆត្រយោងនៅអង្គភាពឆត្រយោង។ ហេតុការណ៍នេះ កើតឡើងនៅអង្គភាពឆ័ត្រយោង ខេត្តកំពង់ស្ពឺ ដោយសារតែខ្យល់ហើយធ្លាក់មក៕
(វីដេអូ)
កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


