ព័ត៌មានជាតិ
Updated ៖ រកឃើញគ្រឿងញៀន ប្រមាណ ៥គីឡូទៀត សរុប ជាង៤៦គីឡូ
គ្រឿងញៀន ប្រមាណ៥គីឡូក្រាមទៀត ត្រូវបានសមត្ថកិច្ចរកឃើញ បន្ទាប់ពីជនសង្ស័យ បានប្លុងចោលនៅក្នុងព្រៃ នៅចំណុចឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង២០ និង១០នាទី យប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញ (ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង យិន បញ្ញារិទ្ធ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ដោយមានការសម្រប សម្រួលពីលោកព្រះរាជអាជ្ញា ជេត ខេមរា បានបើកការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាបករណីដឹកជញ្ជូន ជួញដូរ គ្រឿងញៀនឆ្លងដែនខុសច្បាប់ នៅចំណុច ស្ពានទី២ (ច្រករបៀង) ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (ចម្ងាយប្រមាណជិត ២គ.ម ពីច្រកទ្វារអន្តរជាតិ ត្រពាំងគ្រៀល) ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ (ប្រុស) ចាប់យកវត្ថតាង រួមមាន មេតំហ្វេតាមីន (ICE) ចំនួន ៤១ កញ្ទប់ធំ ទម្ងន់ប្រមាណ ៤១គីឡូក្រាម ដែលជនល្មើសទម្លាក់ទុកក្នុងព្រៃ ៕
អត្ថបទ ៖ រ៉ាវុទ្ធ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់