ព័ត៌មានជាតិ
ស្វែងយល់ពីតួនាទីនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
កាលពីដើមឆ្នាំ២០២១ កម្ពុជា បានបង្កើតឲ្យមានស្ថាប័នជាតិថ្មីមួយដែលបំពេញមុខងារ និងគ្រប់គ្រងលើការងារហិរញ្ញវត្ថុ តែមិនមែនជាធនាគារ ពោល គឺអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ក្រោយការបង្កើតអាជ្ញាធរនេះ ប្រជាជនមួយចំនួនក៏មានចម្ងល់ថា តើអ្វីទៅជា«អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ» ហើយស្ថាប័នថ្មីនេះ មានតួនាទី និងភារកិច្ចយ៉ាងដូចម្ដេច?

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ គឺជាស្ថាប័នជាតិដែលមានឯករាជ្យភាពក្នុងការបំពេញមុខងាររបស់ខ្លួន ដោយធ្វើសមាហរណកម្មយន្តការនៃការគ្រប់គ្រង និងត្រួតពិនិត្យលើសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ បើតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ គឺបានកំណត់សេវាពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុមិនមែនធនាគារ រួមមាន សេវាធានារ៉ាប់រង សោធនឯកជន សេវាមូលបត្រ សេវាសន្តិសុខសង្គម សេវាបរធនបាលកិច្ច សេវាគណនេយ្យ និងសវនកម្ម និងសេវាអចលនវត្ថុ-បញ្ចាំង និងប្រាតិភោគដោយអនុប្បទាន។
គោលបំណងក្នុងការបង្កើតឲ្យមានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ គឺដើម្បីពង្រឹង និងធានាប្រសិទ្ធភាពការគ្រប់គ្រង ការត្រួតពិនិត្យ និងអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងការលើកកម្ពស់ការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យា ហិរញ្ញវត្ថុលើសេវាហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជា។ ទន្ទឹមនេះ អាជ្ញាធរនេះ ក៏បានចូលរួមចំណែករក្សា និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ក៏ដូចជា ពង្រឹងទំនុកចិត្តទីផ្សារ គាំពារវិនិយោគិន និងទប់ស្កាត់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុនានានៅក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ តាមរយៈការស៊ើបអង្កេត ប្រមូលព័ត៌មាន ហើយអាចចាត់វិធានការបង្កកទ្រព្យសម្បត្តិ ឬសាច់ប្រាក់ក្នុងគណនីធនាគាររបស់បុគ្គលពាក់ព័ន្ធក្នុងករណីសង្ស័យប្រព្រឹត្តអំពើល្មើស។

ក្នុងនោះដែរ តាមរយៈក្រុមប្រឹក្សារបស់ខ្លួន គឺអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារមានតួនាទី និងភារកិច្ចពិនិត្យ និងសម្រេចលើលក្ខខណ្ឌ នីតិវិធី និងវិធាន ដើម្បីផ្ដល់ ព្យួរ និងដកហូតអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រការអនុញ្ញាត ការទទួលស្គាល់ ការចុះបញ្ជីក្នុងសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ មានអង្គភាពនិយ័តករចំនួន៦ រួមមាន៖ និយ័តករធានារ៉ាប់រងកម្ពុជា និយ័តករមូលបត្រកម្ពុជា និយ័តករសន្តិសុខសង្គម និយ័តករបរធនបាលកិច្ច និយ័តករគណនេយ្យ និងសវនកម្ម និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំង។ និយ័តករទាំងនេះត្រូវអនុវត្តតួនាទី និងភារកិច្ចដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗទៅតាមវិស័យនីមួយៗស្របតាមច្បាប់ជាធរមាន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារា ៤ ដួង លេចធ្លោជាងគេ ក្រោយស្លៀកឈុតស្រដៀងគ្នាដើរលើកម្រាលព្រំ Cannes
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
តារា ថៃ ៥ គូ ត្រូវអ្នកគាំទ្រជំរុញឲ្យស្រលាញ់គ្នាពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
មិនមែនលេចធ្លោរហូតទេ មួយឈុតរបស់ Chompoo ក្នុងកម្មវិធី Cannes រងការរិះគន់មិនពេញចិត្តពីមហាជន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ហ្វាន់ ពីងពីង នៅតែលេចធ្លោខ្លាំងរឿងសំលៀកបំពាក់ និងសម្រស់ដ៏ទាក់ទាញ
-
កីឡា១ សប្តាហ៍ មុន
ទីបំផុត ប្រធាន FIFA ចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធការប៉ះទង្គិចក្នុងស៊ីហ្គេមនៅកម្ពុជា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
៣ ឈុតរបស់ Chompoo Araya ក្នុងកម្មវិធី Cannes សុទ្ធតែទទួលការសរសើរថាលេចធ្លោ
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ហួសចិត្តនៅពេលឃើញការទិតៀន សម្តេច សៅរ៍ ចន្ទថុល្ល លើហ្វេសប៊ុក
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
ម្ចាស់អាងចិញ្ចឹមក្រពើវ័យ៧២ឆ្នាំម្នាក់ត្រូវក្រពើរបស់ខ្លួនចាប់ខាំស្លាប់ភ្លាមៗក្នុងអាងចិញ្ចឹម