ព័ត៌មានជាតិ
កម្ពុជាត្រៀមស្វាគមន៍ទេសចរចិនក្នុងក្ដីរំពឹងថា ចិនសម្រុកចូលមកឆាប់ៗ
សមាគមសណ្ឋាគារកម្ពុជាកាលពីពេលថ្មីៗនេះបានត្រៀមរៀបចំកិច្ចការមួយចំនួន ក្នុងការទទួលស្វាគមន៍បដិសណ្ឋារកិច្ចទេសចរចិនក្នុងក្ដីរំពឹងថា ទេសចរចិននឹងសម្រុកចូលមកកម្ពុជានាពេលដ៍ខ្លីខាងមុខនេះ។
លោក ឌិន សុមេធារិទ្ធិ ប្រធានសមាគមសណ្ឋាគារកម្ពុជាមានប្រសាសន៍ថា លោកបានរៀបចំកិច្ចប្រជុំមួយកាលថ្ងៃទី ១២ ខែមីនា ដោយអញ្ជើញលោក ស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងលោកឧកញ៉ា លូ ម៉េង ប្រធានសមាគមសហព័ន្ធទេសចរណ៍កម្ពុជា សុំអនុសាសន៍ពាក់ព័ន្ធនឹងការទទួលបដិសណ្ឋារកិច្ចទេសចរណ៍ចិន ដោយផ្ដោតសំខាន់លើអ្វីដែលចិនចូលចិត្ត និងមិនចូលចិត្ត។

លោក ឌិន សុមេធារិទ្ធិ បានបញ្ជាក់ថា «តើពេលចិនមកវិញយើងត្រៀមអ្វីខ្លះ ជាពិសេសនៅក្នុងសណ្ឋាគារមានអ្នកចេះចិនអត់? យើងស្គាល់ពីអ្វីដែលចិនចង់បានអត់? ត្រៀមសណ្ឋាគារមួយៗ ត្រូវមានវត្ថុអនុស្សាវរីយ៍នៅក្នុងស្រុកជាដើម ព្រោះចិនចូលចិត្តទិញ»។
បច្ចុប្បន្នមានក្រុមហ៊ុនខ្មែរដឹកជញ្ជូនតាមផ្លូវអាកាសចំនួន ៥ និងក្រុមហ៊ុនចិនចំនួន ៩ ក្រុមហ៊ុនដែលហោះហើរចេញ-ចូលប្រទេសចិនមកកម្ពុជាតាមកាលកំណត់ពេលវេលា។
ទិន្នន័យពីអាកាសចរណ៍ស៊ីវិលបង្ហាញថា រយៈពេល ៣ ខែ ដើមឆ្នាំ ២០២៣ នេះ មានជើងហោះហើរចុះចតនៅប្រទេសកម្ពុជាក្នុងព្រលានយន្តហោះទាំង ៣ ភ្នំពេញ សៀមរាប ព្រះសីហនុ សរុប ៤៩៤ ជើងហោះហើរ ដែលជាចំនួនតិចតូចនៅឡើយ។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញថា តាមគម្រោង នាពេលខាងមុខនេះ នឹងមានជើងហោះហើរពីប្រទេសចិនប្រមាណ ៣០០ ជើងក្នុងមួយសប្ដាហ៍។
កម្ពុជា ធ្លាប់ទទួលបានភ្ញៀវទេសចរចិន មុនការរាតត្បាតជំងឺកូវីដ-១៩ ជាង ២លាននាក់ ហើយទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសចិន កាលពីខែកុម្ភៈកន្លងទៅនេះ ប្រធានាធិបតីចិន បាននិយាយថា កម្ពុជា ជាប្រទេសទីមួយ ដែលចិនបើកឡើងវិញនូវទេសចរ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ទាមទារឲ្យអាមេរិក និងអ៊ីស្រាអែលទូទាត់ថ្លៃខូចខាតលើទីតាំងនុយក្លេអ៊ែរដែលរងការវាយប្រហារ


