ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិ ក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្តតាមច្បាប់ដើម្បីការពារអ្នកប្រើប្រាស់
ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អនុវត្តឱ្យបានត្រឹមត្រូវស្របតាមខ្លឹមសារនៃច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពី ខសន្យាមិនសុចរិត ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ និងជំរុញឱ្យការប្រកួតប្រជែងប្រកបដោយតម្លាភាព។ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា អំពាវនាវដល់សាធារណជន ជាពិសេសអ្នកប្រើប្រាស់អាចរាយការណ៍ពាក់ព័ន្ធនឹងអំពើកេងយកចំណេញហួសហេតុដោយកើតចញពីការបង្កើតនូវទម្រង់ស្ដង់ដានៃកិច្ចសន្យាដែលមិនសុចរិតពីបុគ្គលធ្វើធុរកិច្ច ទៅអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។ នេះបើតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា ផ្សព្វផ្សាយកាលពីខែ មីនា កន្លងទៅ និងត្រូវបានលោកស្រី ជា សិរី យកមកបង្ហោះជាថ្មីនៅថ្ងៃនេះ។

តាមរយៈប្រកាសនេះមានខ្លឹមសារថា ការប្រើប្រាស់ទម្រង់ស្ដង់ដារនៃកិច្ចសន្យារបស់បុគ្គលធ្វើធុរកិច្ច មួយចំនួន មិនអាចផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ស្នើសុំកែប្រែខចែងឬលក្ខខណ្ឌណាមួយនៃកិច្ចសន្យា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់ឡើយ។ ទម្រង់ស្ដង់ដានៃកិច្ចសន្យាមួយចំនួនបានបង្កប់នូវខ្លឹមសារ និងខសន្យាមិនសុចរិត ដើម្បីកេងយកចំណេញហួសហេតុពីអ្នកប្រើប្រាស់។ ខសន្យាមិនសុចរិត ទាំងនោះមានជាអាទិ៍៖ ខចែងអំពីការលើកលែង ឬកម្រិតការទទួលខុសត្រូវរបស់បុគ្គលធ្វើធុរកិច្ចលើការ ធានាលើទំនិញនិង/ឬសេវារបស់ខ្លួន ខចែងដែលផ្ដល់សិទ្ធិឱ្យបុគ្គលធ្វើធុរកិច្ចអាចកែប្រែឬផ្លាស់ប្តូរចំណុចសំខាន់ណាមួយលើប្រភេទ បរិមាណតម្លៃ និងគុណភាពនៃទំនិញនិង/ឬសេវា ឬកែប្រែខសន្យាសំខាន់ៗ និទម្រង់ស្តង់ដានៃកិច្ចសន្យាផ្សេងទៀត ដោយមិនតម្រូវឱ្យមានការជូនដំណឹង និងការយល់ព្រមជាមុនពីអ្នកប្រើប្រាស់ និងខសន្យាដែលផ្តល់សិទ្ធិឱ្យបុគ្គលធ្វើធុរកិច្ចអាចបកស្រាយដោយឯកតោភាគី ឬរំលាយកិច្ចសន្យាតាមឆន្ទានុសិទ្ធិរបស់បុគ្គលធ្វើធុរកិច្ច។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងតាមរយៈហ្វេសប៊ុកផ្លូវការដូច្នេះថា «កន្លងមកខ្ញុំបានពន្យល់ពីមូលហេតុដែលធនាគារមួយចំនួនដំឡើងអត្រាការប្រាក់ឥណទាន។ ការដំឡើងគឺដោយសារអត្រាការប្រាក់លើទីផ្សារអន្តរជាតិកើនឡើង ហើយធនាគារនៅកម្ពុជាក៏ត្រូវរងឥទ្ធិពលពីការកើនឡើងនេះដែរ ដែលធ្វើឱ្យតម្លៃដើមទុនរបស់គាត់ខ្ពស់ជាងមុន។ ធនាគារដែលខ្ចីប្រាក់ពីបរទេសត្រូវបង់ការប្រាក់ខ្ពស់ជាងមុន ហើយធនាគារដែលប្រើប្រាស់ទុនក្នុងស្រុកក៏បានចំណាយការប្រាក់ខ្ពស់ជាងមុនឱ្យអ្នកដាក់ប្រាក់បញ្ញើ។ បើយើងសង្កេតមើលអត្រាប្រាក់បញ្ញើគឺមានការកើនឡើងសឹងតែគ្រប់ធនាគារ។ អ្នកដាក់លុយចង់បានការប្រាក់ខ្ពស់ ឯអ្នកខ្ជីចង់បានការប្រាក់ទាប។ ដូចនេះធនាគារមួយចំនួនក៏បានសម្រេចចិត្តដំឡើងអត្រាការប្រាក់លើឥណទានអតិថិជនរបស់ខ្លួន»។
លោកស្រី បានបន្តដូច្នេះថា សូមបងប្អូនពិនិត្យមើលកិច្ចសន្យាខ្លួនឱ្យបានហ្មត់ចត់មុននឹងចុះហត្ថលេខា ហើយត្រូវយល់ពីសិទ្ធនិងកាតព្វកិច្ចខ្លួនឯងឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងជម្លោះនៅថ្ងៃក្រោយ។
ទោះយ៉ាងណាយោងតាមបទប្បញ្ញតិជាធរមានគ្រឹះស្ថានហិរញ្ញវត្ថុមានកាតព្វកិច្ចបំភ្លឺរាល់ចម្ងល់អតិថិជន និងបង្ហាញរាល់លក្ខខណ្ឌទាំងឡាយដោយសុចរិត និងតម្លាភាព៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


