ព័ត៌មានជាតិ
តើការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតំណាង រាស្ត្រមានបែបបទអ្វីខ្លះ?
ចាប់ពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ដើម្បីសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះការបោះឆ្នោតនេះបាន តើគណបក្សទាំងអស់ត្រូវត្រៀមរៀបចំបែបបទអ្វីខ្លះ?

បើយោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប បានឲ្យដឹងថា គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ហើយមានបំណងសុំចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ត្រូវរៀបចំបែបបទ និងពាក្យសុំមក គ.ជ.ប តាមពាក្យសុំ ទ.១០០៨ ដោយមានភ្ជាប់ជាមួយសំណុំឯកសារពាក់ព័ន្ធ។
ក្នុងនោះ គណបក្សត្រូវភ្ជាប់មកនូវសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (ការិយាល័យច្រកចេញចូលតែមួយ)។

ពាក់ព័ន្ធការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត គឺគណបក្សនយោបាយត្រូវរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេស។ បញ្ជីបេក្ខជននេះត្រូវមានបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិច ១/៣ (មួយភាគបី) នៃចំនួនអាសនៈក្នុងរដ្ឋសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ។ ក្នុងន័យនេះ គណបក្សត្រូវបានកំណត់យកបេក្ខជនពេញសិទ្ធិយ៉ាងតិច ៤២រូប នៃចំនួនអាសនៈសរុបក្នុងរដ្ឋសភា។
ការរៀបចំបញ្ជីបេក្ខជនទៀតសោត គឺនៅតាមមណ្ឌលនីមួយៗត្រូវមានបេក្ខជនឈរឈ្មោះគ្រប់តាមចំនួនអាសនៈ និងតាមគំរូដែល គ.ជ.ប បានផ្ដល់ជូន។ ចំពោះមណ្ឌលបោះឆ្នោតដែលមានតែ ១អាសនៈ ឬ ២អាសនៈ គឺត្រូវមានបេក្ខជនបម្រុងយ៉ាងតិច ៣រូប។
លើសពីនេះ គណបក្សនយោបាយ ដែលសុំចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ ក៏ត្រូវធ្វើពាក្យស្នើសុំបង់ប្រាក់មក គ.ជ.ប ដោយត្រូវបង់ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជាចំនួន ១៥លានរៀល ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


