ព័ត៌មានជាតិ
រោងចក្រផលិតសំបកកង់រថយន្តតម្លៃ ៣០០លានដុល្លារ ក្នុងខេត្តព្រះសីហនុ នឹងសម្ពោធផ្លូវការនៅខែ ឧសភា
រោងចក្រផលិតសំបកកង់រថយន្តដំបូងនៅខេត្តព្រះសីហនុដែលបោះទុនវិនិយោគចំនួន៣០០លានដុល្លារអាមេរិក នឹងបើកសម្ពោធជាផ្លូវការនៅខែ ឧសភាឆ្នាំ២០២៣ខាងមុខក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រោងចក្រនេះមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចាប់ផ្ដើមដំណើរការផលិត ដើម្បីនាំចេញជាលើកដំបូងរបស់ខ្លួនទៅកាន់ទីផ្សារបរទេសកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ ជាមួយក្ដីរំពឹងខ្ពស់ក្នុងការនាំចេញសំបកកង់ធុនតូច ៥លានសំបក និងសំបកកង់រថយន្ដធុនធំ ៩០ម៉ឺនសំបក ក្នុងមួយឆ្នាំ។ ទីផ្សារចម្បងដែលនឹងត្រូវនាំចេញនោះ គឺសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រេស៊ីល និងប្រទេសផ្សេងៗទៀត។
នៅក្នុងជំនួបពិភាក្សាជាមួយលោក ណុង រ៉ុង (NONG RONG) ឧបការី រដ្ឋមន្រ្តីការបរទេសចិនកាលពីពេលថ្មីៗនេះ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា នៅខែឧសភា ឆ្នាំ២០២៣ខាងមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងអញ្ជើញចូលរួមពិព័រណ៍ និងសម្ពោធពិព័រណ៍ និងសម្ពោធរោងចក្រផលិតសំបកកងរថយន្តដំបូងក្នុងខេត្តព្រះសីហនុ មានទុនវិនិយោគ ៣០០លានដុល្លាអាមេរិក ប្រើប្រាស់កម្លាំងពលកម្ម ១៥០០នាក់ ជាក្រុមហ៊ុនឧស្សាហកម្មធំហើយទំនើបនៅខេត្តព្រះសីហនុ។

លោក គួច ចំរើន ក៏បានជំរាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុស្ថិតនៅភាគនារតី នៃប្រទេសកម្ពជា ជាខេត្តមួយក្នុងចំណោមខេត្ត៤ នៃតំបន់ឆ្នេរ មានសក្តានុពលកំពង់ផែសមុទ្រទឹកជ្រៅ។
រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណទី៤ និងគោលនយោបាយ «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» របស់លោកប្រធានធិបតីចិន ស៊ី ជីងពីង នៅឆ្នាំ២០១៥ ដោយទទួលបានភ្ញៀវទេសចរ និងវិនិយោគចិន។ ផ្តើមចេញពីគោលនយោបាយទាំងពីរនេះ ស្របនឹងខេត្តព្រះសីហនុមានសក្តានុពលកោះ ឆ្នេរ នៅចុងសប្តាហ៍ភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុយ៉ាងច្រើកុះករ។ រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុស្រួបយកកម្លាំងពលកម្ម ២៥ ០០០នាក់។

ទន្ទឹមនោះខេត្តព្រះសីហនុ មានសេវាកម្មយ៉ាងច្រើនមានដូចជា សណ្ឋាគារ កាស៊ីណូ ហើយវិស័យនេះរីកលូតលាស់មានអ្នកវិនិយោគចិនជាច្រើន ផ្តល់ការងារនិងទទួលបានប្រាក់ខែខ្ពស់ជូនយុវជនកម្ពុជា។ ក្រៅពីនេះក៏មានក្រុមហ៊ុនវិនិយោគរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មធំ២ ដែលមានអនុភាពផ្តល់ថាមពលរហូតដល់ ១ ៣០០មេហ្កាវ៉ាត់។ ខេត្តព្រះសីហនុតម្រូវការប្រើប្រាស់ថាមពល ១៧០មេហ្កាវ៉ាត់នៅរដូវក្តៅ នៅសល់បន្តចែកចាយទៅកាន់បណ្តារាជធានី ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា។ ខេត្តព្រះសីហនុបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត ក្រុងនៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ១៧នាពេលបច្ចុប្បន្ន។
លោក ណុង រ៉ុង (NONG RONG) ឧបការីរដ្ឋមន្រ្តីការបរទេសចិន បានរំលឹកថា កាលពីខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជីងពីង ប្រទេសទាំងពីរកសាងក្របខណ្ឌត្បូងពេជ្រ ៦វិស័យ ផ្តោតសំខាន់លើការអភិវឌ្ឍខេត្តព្រះសីហនុ ដើរតួនាទីយ៉ាងសំខាន់ជំរុញកិច្ចសហប្រតិបត្តិការរវាងចិន កម្ពុជា ហើយសមិទ្ធផលរបស់ខេត្តព្រះសីហនុ សរបញ្ជាក់ពីកិច្ចសហប្រតិបត្តិការចិន កម្ពុជារីកចម្រើនក្នុងពេលអនាគត។

លោកបានបញ្ជាក់ថា ឆ្នាំនេះ គឺជាខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតចិន កម្ពុជា ក៏ដូចជាឆ្នាំមិត្តភាពចិន កម្ពុជា សង្ឃឹមថា ខេត្តព្រះសីហនុដើរតួនាទីសំខាន់អបអរសាទរខួប ៦៥ឆ្នាំកាន់តែស៊ីជម្រៅ ដើម្បីសម្របសម្រួលដល់អ្នកទេសចរ និងវិនិយោគចិនមកកាន់ខេត្តព្រះសីហនុ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ