ព័ត៌មានជាតិ
កំពង់ផែធំៗទាំងពីររបស់កម្ពុជាបង្ហាញពីការកើនឡើងនៃប្រាក់ចំណូលក្នុងត្រីមាសទី៣
កំពង់ផែធំៗទាំងពីរបស់កម្ពុជាគឺកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានរាយការណ៍ពីការកើនឡើងនៃចំណូលប្រតិបត្តិការក្នុងត្រីមាសទី៣កន្លងមកនេះ ដោយសារតែស្ថានភាពល្អប្រសើរនៃសេដ្ឋកិច្ចទាំងក្នុងតំបន់ និងសកល។

យោងតាមរបាយការណ៍ហិរញវត្ថុរបស់ PPAP ផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជា (CSX) ក្នុងត្រីមាសទី៣ឆ្នាំនេះ ប្រាក់ចំណូលសរុបរបស់ខ្លួនសម្រេចបាន ៥៣,៧០១ ពាន់លានរៀល ដោយមានការកើនឡើងជាង២៨%ធៀបនឹងត្រីមាសទីពីរដែលមានទឹកប្រាក់ប្រមាណ៤១,៨១៣ ពាន់លានរៀល។
ជាមួយគ្នានេះដែរ PPAP ក៏បានរាយការណ៍ថា ខ្លួនក៏ទទួលបាននូវប្រាក់ចំណេញសុទ្ធចំនួន២២,៤៦៦ ពាន់លានរៀល ក្នុងត្រីមាសទី៣ ដោយកើនឡើងជាង១២២%ធៀបទៅនឹងត្រីមាសទី២ដែលមានទឹកប្រាក់ប្រមាណជាង១៥ពាន់លានរៀល។

PPAP បានថ្លែងថា៖«ការកើនឡើងនៃចំណូល ចំណេញប្រតិបត្តិការ និងចំណេញសុទ្ធ គឺបណ្ដាលមកពីការកើនឡើងនៃបរិមាណកុងតឺន័រ បរិមាណទំនិញ-ប្រេងឥន្ធនៈ និងបរិមាណនាវាឆ្លងកាត់ PPAP ខណៈពេលដែលសំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុមានការថយចុះ»។
សម្រាប់ PAS ក៏បានរាយការណ៍ថា នៅក្នុងត្រីមាសទី៣កន្លងមកនេះ ខ្លួនរកបានប្រាក់ចំណូលជិត ១២១ ពាន់លានរៀល ដោយកើនឡើងជាង២៧%ធៀបទៅនឹងត្រីមាសទី២ដែលសម្រេចបានជិត២៦ពាន់លានរៀល។ ប៉ុន្តែនៅក្នុងត្រីមាសទី៣នេះ កំពង់ផែសមុទ្រមួយនេះបានរាយការណ៍ថាខាតសុទ្ធចំនួនជិត៨ពាន់លានរៀល ដោយកើនឡើងជិត១៣៦%ធៀបនឹងត្រីមាសទី២ដែលខ្លួនរកបានប្រាក់ចំណេញសុទ្ធសរុបជិត២២ពាន់លានរៀល។

PAS បានគូសបញ្ជាក់ថា៖«លទ្ធផលនេះបណ្ដាលមកពីបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ PAS មានការកើនឡើង ធ្វើឲ្យចំណូល និងចំណេញប្រតិបត្តិការមានការកើនឡើង បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣ ទទ្ទឹមនឹងនេះមានការខាតពីអាត្រាប្ដូរប្រាក់យ៉េន(មិនទាន់សម្រេច)ប្រមាណ ៣៤.០២៦.៣៦០ ពាន់រៀល សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ ទើបបណ្ដាលអោយមានការខាតសុទ្ធក្រោយបង់ពន្ធ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤»៕
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


