ព័ត៌មានជាតិ
កំណេីនខ្ពស់មិនធ្លាប់មាន កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ កើនដល់ចំនួន ១ ០០០ ០០០ TEUs
កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុមានកំណេីនខ្ពស់មិនធ្លាប់មានដល់ចំនួន ១ ០០០ ០០០ TEUs (កំណេីនជាង ២៩% )។
តាមរយៈផេកផ្លូវការរបស់ប្រមុខរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត កាលម្សិលមិញបានសរសេរបង្ហោះថា ជាប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍ ដែលកំពង់ផែក្រុងព្រះសីហនុ ទទួលបានកុងតឺន័រឆ្លងកាត់កំពង់ផែមានកំណេីនខ្ពស់មិនធ្លាប់មានបានដល់ចំនួន ១ ០០០ ០០០ TEUs ( កំណេីនជាង ២៩% )។


បើតាមមន្រ្តីកំពង់ផែក្រុងព្រះសីហនុបានឲ្យកម្ពុជាថ្មីដឹងក្នុងឱកាស ដែលក្រុមអ្នកសារព័ត៌មានដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា ធ្វើដំណើរទស្សនកិច្ចដើម្បីផលិត និងផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំចេញពីទឹកដីខេត្តព្រះសីហនុទៅកាន់តំបន់និងពិភពលោកថា កំពង់ផែក្រុងព្រះសីហនុ ជាមធ្យមមាននាវាដឹកទំនិញចេញចូលពី ១៥ ទៅ ២០ គ្រឿងក្នុងមួយសប្ដាហ៍។
បើតាមមន្រ្តីដដែលរូបនេះ បច្ចុប្បន្នការដឹកទំនិញតាមសមុទ្រទៅប្រទេសនៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ត្រូវផ្ទេរលើកដាក់ទំនិញតាមកំពង់ផែប្រទេសជិតខាងមុនទៅដល់គោលដៅចុងក្រោយ ដោយសារជម្រៅទឹកកំពង់ផែរាក់មិនអាចឲ្យនាវាធំៗឆ្លងទ្វីបធ្វើដំណើរចេញចូលបាននៅឡើយ។
យ៉ាងណាមិញ កំពងផែក្រុងព្រះសីហនុកំពុងអភិវឌ្ឍកំពង់ផែទឹកជ្រៅដំណាក់កាលទី ១ ដែលគ្រោងរួចរាល់ដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៧ ដែលអាចឲ្យនាវា ៧០% លើពិភពលោកអាចចេញចូលកំពង់ផែក្រុងព្រះសីហនុបាននៅពេលខាងមុខ និងបន្តអភិវឌ្ឍដំណាក់កាលទី ២ និង ទី ៣ ជាបន្តបន្ទាប់ដែលត្រឹមឆ្នាំ ២០៣០ កំពង់ផែក្រុងព្រះសីហនុអាចតភ្ជាប់ទៅកំពង់ផែប្រទេសលើពិភពលោកដោយមិនមានឧបសគ្គលើជម្រៅទឹកឡើយ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


