ព័ត៌មានជាតិ
នាវា២គ្រឿង នាំយកភ្ញៀវទេសចរជាង២ពាន់នាក់ចូលចតនៅកំពង់ផែព្រះសីហនុ
តាមសេចក្ដីរាយការណ៍ បានឱ្យដឹងថា នាវាទេសចរណ៍ចំនួន២ គ្រឿង បាននាំយកភ្ញៀវទេសចរជាង២ពាន់នាក់ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ ភាគនិរតី នៃកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។

ប្រភព បានឱ្យដឹងថា នៅវេលាម៉ោង៧៖៣០នាទី នាវាទេសចរណ៍ទី១ ដែលមានឈ្មោះថា នាវាឈ្មោះ Noor Dam មានបណ្តោយ២៣៨,៤៣ ម៉ែត្រ ទទឹង ៣២.២៥ ម៉ែត្រ ផ្ទុកមាននាវឹកចំនួន ៧៨៥នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាំយកភ្ញៀវទេសចរចំនួន ១៩០៩នាក់ ក្នុងស្រីចំនួន៩៨៣នាក់ មកពី៤២សញ្ជាតិ។ នាវានេះ បានចូលចតនៅប្រទេសថៃ មុនចូលចតនៅក្នុងដែនសមុទ្រកម្ពុជា នៅព្រឹកនេះ រួចហើយនៅម៉ោង ៨ យប់នេះ នាវានេះ នឹងចាកចេញពីកម្ពុជា ត្រឡប់ទៅប្រទេសវៀតណាមបន្ត។

ប្រភពដដែលបានឱ្យដឹងទៀតថា នៅវេលាម៉ោង០៩៖០០នាទី មាននាវាទេសចរណ៍មួយគ្រឿងទៀត ដែលមានឈ្មោះថា នាវាឈ្មោះ ZHAO SHANG YI DUN បណ្តោយ២៣៨. ៣០ ម៉ែត្រ ទទឹង ២៨.៨០ ម៉ែត្រ ផ្ទុកមាននាវឹកចំនួន ៣៨០នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយជោគជ័យ ដោយបាននាំយកភ្ញៀវទេសចរចំនួន ២៦៣នាក់ ក្នុងស្រីចំនួន១៤៣នាក់ មកពី២១សញ្ជាតិ។ នាវានេះ បានចូលចតនៅប្រទេសថៃ មុនចូលចតនៅក្នុងដែនសមុទ្រកម្ពុជា នៅព្រឹកនេះ។ បន្ទាប់ពីចូលចតនៅក្នុងដែនសមុទ្រកម្ពុជារយៈពេលជាង១២ម៉ោង ពោលគឺនៅម៉ោង ១០ យប់នេះ នាវានេះ នឹងចាកចេញពីកម្ពុជា ត្រឡប់ទៅប្រទេសវៀតណាមបន្តទៀត។

សូមជម្រាបបន្តិចថា ក្នុងឆ្នាំ២០២៤ កន្លងទៅ យ៉ាងហោចណាស់ មានភ្ញៀវទេសចរលើសពី៦ម៉ឺននាក់បានធ្វើដំណើរតាមផ្លូវទឹកចូលមកក្នុងប្រទេសកម្ពុជា។

គួរឱ្យដឹងថា ពេញ១ឆ្នាំ២០២៤ កម្ពុជា ទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ ដោយកើនឡើង ២២,៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។ ភ្ញៀវទេសចរបរទេសមកលេងកម្ពុជាច្រើនជាងគេរួមាន ភ្ញៀវទេសចរថៃ វៀតណាម ចិន ឡាវ និងអាមេរិក។ ការណ៍នេះ នាំឱ្យកម្ពុជារកចំណូលបានជាង ៣,៦៣ ពាន់លានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិ៕
អត្ថបទ៖ ស៊ុយ ចាន់ធា





-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


