ព័ត៌មានជាតិ
ក្រុមហ៊ុនហ្គូហ្គល មានបំណងសហការជាមួយ គ.ជ.ប ក្នុងការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ
ក្រុមហ៊ុនហ្គូហ្គល (Google) មានបំណងសហការល្អជាមួយ គ.ជ.ប ក្នុងការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ក្នុងបណ្តាញសង្គម។

ការបង្ហាញបំណងនេះ គ្រាដែលលោក ហង្ស ពុទ្ធ សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ រួមជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន គ.ជ.ប បានទទួលជួបជាមួយលោក ម៉ីវ ហ្គេនស្ប៉ាឡេស (Mr. Yves Gonzalez) តំណាង ក្រុមហ៊ុនហ្គូហ្គល (Google) ប្រចាំនៅអាស៊ីអាគ្នេយ៍ មានការិយាល័យនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣នេះ ដើម្បីពិភាក្សាអំពីកិច្ចសហការជាមួយគ្នា លើការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់។

ក្នុងជំនួបនេះលោក ម៉ីវ ហ្គេនស្សាឡេស មានប្រសាសន៍ថា បន្ទាប់ពីលោកបានជួបជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រួចមក លោកមានបំណងជួប គ.ជ.ប ដើម្បីឲ្យមានកិច្ចសហការល្អជាមួយគ្នា ក្នុងការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ក្នុងបណ្តាញសង្គម។ ដើម្បីធ្វើការងារនេះបាន លោកស្នើសុំបង្កើតក្រុមការងារទំនាក់ទំនងគ្នារវាង គ.ជ.ប ជាមួយនិងតំណាងក្រុមហ៊ុនហ្គូហ្គល (Google) ដែលមានទីស្នាក់ការប្រចាំនៅរាជធានីភ្នំពេញ ដើម្បី ដោះស្រាយបញ្ហាបានទាន់ពេល។

បន្ទាប់ពីបានពិភាក្សាគ្នាលើបញ្ហាបច្ចេកទេសជាច្រើន លើផ្នែកព័ត៌មានវិទ្យារួចមក ក្នុងជំនួបពិភាក្សានោះលោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ បានស្នើឲ្យក្រុមហ៊ុនហ្គូហ្គល (Google) សហការជាមួយ គ.ជ.ប លើការងារមួយចំនួនដូចជា៖ បង្កលក្ខណៈងាយស្រួលក្នុងការស្វែងរកទីតាំងការិយាល័យបោះឆ្នោតនៅលើហ្គូហ្គល (Google) ឲ្យមានប្រសិទ្ធភាព, ទប់ស្កាត់ការលួចទិន្នន័យព័ត៌មានដោយខុសច្បាប់, ដកចេញខ្លឹមសារព័ត៌មានលើបណ្ដាញសង្គមយូធូប (YouTube) ក្នុងករណី គ.ជ.ប ពិនិត្យឃើញថា មានការរំលោភបំពានធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតនៅកម្ពុជាជាដើម។
លោក ម៉ីវ ហ្គេនស្ប៉ាឡេស បានទទួលយករាល់ការលើកឡើងទាំងអស់របស់តំណាង គ.ជ.ប ហើយបញ្ជាក់ថា កិច្ចសហការទាំងនេះមិនតម្រូវឲ្យបង់ថ្លៃសេវាទេ។ ជាចុងក្រោយ លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា លោកនឹងរាយការណ៍ជូន គ.ជ.ប អំពីជំនួបនេះ ហើយការសុំបង្កើតក្រុមការងារទំនាក់ទំនង គឺទុកជូន គ.ជ.ប សម្រេច៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


