ព័ត៌មានជាតិ
ទូតអង់គ្លេស ៖ ទោះបី កម្ពុជា ចាកចេញពីប្រទេសក្រីក្រ ក៏ អង់គ្លេស នៅតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់ កម្ពុជា ដែរ
លោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ទោះបី កម្ពុជា ចាកចេញពីប្រទេសក្រីក្រ (Least Developed Country) ក៏ចក្រភពអង់គ្លេស នៅតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាដែរ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme) ហៅកាត់ DCTS។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី ២៦ មេសា នៅទីស្ដីការក្រសួង លោក ដូមីនិក វីល្លៀម បានបន្តថា ចក្រភពអង់គ្លេស គ្រោងនឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme – DCTS) ដែលគ្រោងនឹងអនុវត្តនៅខែមេសា ឆ្នាំ ២០២៣ នេះ។

លោកឯកអគ្គរាជទូត បានបន្តទៀតថា ទោះបីស្ថានភាពកម្ពុជាចាកចេញពីប្រទេសក្រីក្រ (Least Developed Country) ក៏ចក្រភពអង់គ្លេស នៅតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាដែរ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme) ហៅកាត់ DCTS។

លោកឯកអគ្គរាជទូត បានបន្ថែមថា តាមរយៈការអនុគ្រោះនេះ កម្ពុជា បានទទួលអត្ថប្រយោជន៍ច្រើនក្នុងការនាំចេញទំនិញមួយចំនួនទៅ អង់គ្លេស មានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ និងផលិតផលកសិកម្មមួយចំនួន ដោយគ្មានរបាំងពន្ធឡើយ ខណៈផលិតផលអង់គ្លេសនាំចូលមកកម្ពុជា មាន រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិកជាដើម។

លោកឯកអគ្គរាជទូត បានបញ្ជាក់ទៀតថា ចក្រភពអង់គ្លេស នឹងបន្តជំរុញឲ្យមានការបណ្ដុះបណ្ដាល TVET បន្ថែមទៀត នៅកម្ពុជា និងបានផ្ដល់យោបល់ឲ្យភាគីកម្ពុជា អាចបង្កើតបណ្ដាញ TVET ក្នុងឱកាសវេទិកាអប់រំពិភពលោកលើកទី ១៩ នឹងប្រព្រឹត្តទៅពីថ្ងៃទី ៧-១០ ខែឧសភា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី ២ ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។ ជាមួយនេះ ឯកអគ្គរាជទូត មានបំណងចង់ទាក់ទាញអ្នកជំនាញអង់គ្លេសមកបណ្ដុះបណ្ដាលនៅកម្ពុជា។
លោកបណ្ឌិត អ៊ិត សំហេង បានឲ្យដឹងថា ការនាំចេញផលិតផលកាត់ដេរទៅកាន់ចក្រភពអង់គ្លេសមានស្ថានភាពល្អ ដែលផ្តល់ការងារដល់ស្ត្រីកម្ពុជាជាច្រើន ខណៈចក្រភពអង់គ្លេសនៅតែបន្តយកចិត្តទុកដាក់លើស្ត្រីនៅកម្ពុជា។ មិនតែប៉ុណ្ណោះ កម្ពុជា និងចក្រភពអង់គ្លេស គ្រោងនឹងចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា នាពេលខាងមុខ ដើម្បីជំរុញការដោះដូរទំនិញ និងការវិនិយោគរវាងប្រទេសទាំងពីរ។
ចំពោះអ្នកជំនាញអង់គ្លេសមកបណ្ដុះបណ្ដាលនៅកម្ពុជា លោករដ្ឋមន្ត្រី ក៏បានឆ្លើយតបវិញថា ក្រសួងការងារ អាចផ្តល់បណ្ណការងារ និងកូតា សម្រាប់បុគ្គលិកជនជាតិអង់គ្លេសដែលមកបម្រើការងារនៅក្នុងប្រទេសកម្ពុជា ហើយទន្ទឹមនឹងនេះ ក្រសួង ក៏នឹងផ្តល់អាទិភាពសម្របសម្រួលអ្នកជំនាញជាន់ខ្ពស់ជូនភាគីចក្រភពអង់គ្លេសផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា និងចក្រភពអង់គ្លេស បានបន្តកើនឡើងជាប់ជាលំដាប់។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២២ កន្លងទៅ ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានកើនដល់ជាង ៩៧៧ លានដុល្លារអាមេរិក មានការកើនឡើងប្រមាណ ២៣.៩% ធៀបនឹងឆ្នាំ ២០២១ ហើយទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅចក្រភពអង់គ្លេស គឺ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប រីឯទំនិញដែលចក្រភពអង់គ្លេសនាំចូលមកកម្ពុជា គឺរថយន្ត និងកាកសំណល់ឧស្សាហកម្មសម្រាប់ផលិតចំណីសត្វ៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


