សេដ្ឋកិច្ច
អង់គ្លេសប្ដេជ្ញា ជំរុញការវិនិយោគជុំវិញការអភិវឌ្ឍន៍ គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
លោកស្រី Catherine West MP រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស្វីហ្វិក ប្ដេជ្ញាជំរុញនូវការ
វិនិយោគពីចក្រភពអង់គ្លេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
លោកស្រីរដ្ឋមន្ត្រីបានលើកឡើង ក្នុងពេលដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងបានចុះហត្ថលេខាថ្មីលើអនុស្សរណៈនៃការយោគយល់ ដើម្បីបន្តជំរុញដល់ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាមួយតំណាងក្រសួងសេដ្ឋកិច្ចកម្ពុជានៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥។

លោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Catherine West MP រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស្វីហ្វិក បានចុះហត្ថលេខាថ្មីលើអនុស្សរណៈនៃការយោគយល់ ដើម្បីបន្តជំរុញដល់ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ, ការកំណត់ប្រភពហិរញ្ញប្បទាន និងការកៀរគរហិរញ្ញប្បទានគម្រោងពីវិស័យឯកជន, ព្រមទាំងសម្របសម្រួលទៅដល់ការរៀបចំអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជាផងដែរ។
រាជរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស មានគោលបំណងផ្តល់ការគាំទ្របច្ចេកទេស និងជំរុញការវិនិយោគដល់កម្ពុជា តាមរយៈក្របខណ្ឌភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេស, ដោយកៀរគរធនធាន ជំនាញឯកទេសពីវិស័យឯកជន និងការតភ្ជាប់ទៅនឹងប្រភពហិរញ្ញប្បទាននានា ក្នុងតំបន់ និងអន្តរជាតិ ដើម្បីមកបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។

លោក មាស សុខសេនសាន លើកឡើងពីកិច្ចសហប្រតិបត្តិការរវាងស្ថានទូតអង់គ្លេស និងក្រសួងសេដ្ឋកិច្ច កន្លងមក ជាពិសេសលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបៃតង និងសារៈសំខាន់នៃ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាល ដែលផ្តោតទៅលើសសរស្តម្ភគន្លឹះៗ ចំនួន ៥ ពោលគឺ៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីខែវិច្ឆិកា ឆ្នាំ២០២១ និង នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រូវបានដាក់ឱ្យប្រើតាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល កាលពីខែសីហា ឆ្នាំ២០២២ ដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ជាពិសេសការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការលើកកម្ពស់ការផ្តល់សេវាសាធារណៈនៅកម្ពុជា។

ផ្អែកលើមូលដ្ឋាននេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ប្តេជ្ញាបន្តពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរ និងជំរុញនូវការវិនិយោគពីចក្រភពអង់គ្លេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
អនុស្សរណៈនៃការយោគយល់ថ្មីនេះ នឹងជំបន្តរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ក្នុងការរៀបចំអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងនៅកម្ពុជា តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយនឹងផ្តោតសំខាន់លើការគិតគូរផ្នែកបរិស្ថាននវានុវត្តន៍ ដូចជា ការប្រើប្រាស់ថាមពលកកើតឡើងវិញ, ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព, ការគ្រប់គ្រងសំណល់ប្រកបដោយចីរភាព, និងការគិតគូរផ្នែកបរិស្ថានចក្រា ជាដើម ដើម្បីបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងនៃកម្ពុជា៕




អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


