ព័ត៌មានជាតិ
សម្ដេចតេជោ ប្រាប់ទូតអង់គ្លេស ថា បញ្ហាសមុទ្រចិនខាងត្បូងបច្ចុប្បន្ន មិនក្ដៅដូចកាលកម្ពុជាធ្វើប្រធានអាស៊ានទេ
ប្រាប់ទៅកាន់ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ថា បញ្ហានៅតំបន់សមុទ្រចិនខាងត្បូងបច្ចុប្បន្ន មិនក្ដៅដូចឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ានទេ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ពេលនោះកម្ពុជា គ្រោងនឹងធ្វើឱ្យសម្រេចនូវកិច្ចព្រមព្រៀង COC តែមិនអាចសម្រេចទៅបានឡើយ។ សម្ដេចតេជោ ប្រាប់លោកឯកអគ្គរាជទូតអង់គ្លេស ថា៖«បញ្ហាសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហារវាងអាស៊ាន និងចិននោះទេ។ ដូច្នេះ ប្រទេសដែលពាក់ព័ន្ធក្នុងបញ្ហានេះ ត្រូវតែធ្វើការសម្របសម្រួលគ្នាដោយសន្តិវិធី»។
តាមរយៈជំនួបនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ជាមួយលោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នាវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា ភាគីទាំងអស់នៅក្នុងជម្លោះសមុទ្រចិនខាងត្បូងត្រូវគោរព DOC ឱ្យបានខ្ជាប់ខ្ជួន មានការអត់ធ្មត់ ហើយប្រទេសពាក់ព័ន្ធត្រូវសម្របសម្រួលគ្នា។

បន្ថែមពីលើបញ្ហាសមុទ្រចិនខាងត្បូង សម្ដេចតេជោ ហ៊ុន សែន និងលោកឯកអគ្គរាជទូតអង់គ្លេស ក៏បានពិភាក្សាគ្នាផងដែរអំពីសភាពការណ៍នៅមីយ៉ាន់ម៉ា ដំណោះស្រាយ និងវិបត្តិនៅរុស្ស៊ី-អ៊ុយក្រែន សភាពការណ៍នៅមជ្ឈឹមបូព៌ា។ សម្ដេចតេជោ បានបង្ហាញក្ដីកង្វល់អំពីយុទ្ធសាស្ត្រដ៏សំបូរបែបពីបណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលក្នុងនោះ សម្ដេចតេជោ បានលើកឡើងពីយុទ្ធសាស្ត្ររបស់ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប កាណាដា ឥណ្ឌា និងកូរ៉េខាងត្បូង។
តែទោះជាយ៉ាងនេះក៏ដោយ សម្ដេចតេជោ បានបញ្ជាក់ប្រាប់លោកទូតអង់គ្លេស ថា កម្ពុជាមានគោលជំហរមួយ គឺរាល់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ត្រូវបម្រើឱ្យសន្តិភាព និងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយ ហើយត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។ សម្ដេចតេជោ ក៏បានអរគុណចំពោះដៃគូរបស់អាស៊ានទាំងអស់ ដែលបានគោរពមជ្ឈភាពអាស៊ានកន្លងមកផងដែរ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


