Connect with us

ព័ត៌មានជាតិ

ណាហ្គាវើលដ៍ ប្រារព្ធខួបលើកទី ២៨ របស់ខ្លួន ដោយផ្តល់ជូនការបញ្ចុះតម្លៃដ៏អស្ចារ្យ!

បានផុស

នៅ

ឆ្នាំនេះ​ ​គម្រប់​ខួប ​២៨ ឆ្នាំ ​របស់​ណាហ្គា​វើ​លដ៍​។ ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​នៃ​ភាពជោគជ័យ និង​ឧត្តមភាព​សេវាកម្ម​នៃ​វិស័យ​បដិសណ្ឋារកិច្ច ណាហ្គា​វើ​លដ៍​ផ្តល់ជូន​នូវ​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​ជាច្រើន​ក្នុងអំឡុង​ខែឧសភា​នេះ និង​សូម​គោរព​អញ្ជើញ​អតិថិជន​រីករាយ​ជាមួយ​ការផ្តល់ជូន​ដ៏​អស្ចារ្យ​នេះ​នៅ​ណាហ្គា​វើ​លដ៍​។

ក្លិបកម្សាន្ត Darlin Darlin នឹងផ្តល់ជូនការប្រគំតន្ត្រីផ្ទាល់ និងការបញ្ចុះតម្លៃភេសជ្ជៈពិសេសនៅថ្ងៃទី២៨ ខែឧសភាក្នុងឱកាសអបអរខួបរបស់ណាហ្គាវើលដ៍។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
មុខម្ហូបពិសេសថ្មីនៅភោជនីយដ្ឋាន Fortune Palace និង Golden Bowl។

ណាហ្គា​វើ​លដ៍​មាន​ដាក់លក់​នំ​ដ៏​ឈ្ងុយឆ្ងាញ់​ច្រើន​ជម្រើស​ច្នៃ​ដោយ​មេ​ចុងភៅ​ជាតិ និង​អន្តរជាតិ​ដ៏​ចំណាន ដូចជា នំ​ខាប់​ខេ​ក នំ​ស្នូល​ផ្អែម នំ​ស្នូល​ប្រៃ និង​នំ​ស្នូល​រសជាតិ​ការី​ជាច្រើន​ប្រភេទ​។ នំ​រសជាតិ​ស្ត្រ​បឺ​រី​រូប​គ្រាប់​ឡុកឡាក់ និង​នំ​រសជាតិ​ស្វាយ​រូប​ផូក​ឃើ មានតម្លៃ​ចាប់ពី ៤ ដុល្លារ​ប៉ុណ្ណោះ​នៅ​កន្លែង​ទទួលភ្ញៀវ Lobby Lounge ចន្លោះ​ពី​ម៉ោង ៧ ព្រឹក​ដល់ ១ ទៀបភ្លឺ​។

ប៊ុហ្វេថ្ងៃត្រង់ថ្ងៃអាទិត្យបែបបារាំង និងអ៊ីតាលីដ៏ពេញនិយម ឥឡូវនេះតម្លៃ ២៨ ដុល្លារប៉ុណ្ណោះសម្រាប់ម្នាក់នៅក្នុងខែឧសភា។

តម្លៃ​ត្រឹមតែ ២៨ ដុល្លារ លោកអ្នក​អាច​រីករាយ​ជាមួយ​បទពិសោធន៍​នៃ​ការ​ទទួលទាន​អាហារ​ប៊ុ​ហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់​។ ប៊ុ​ហ្វេ​បែប​បារាំង និង​អ៊ីតាលី​នៅ​ភោជនីយដ្ឋាន​អ៊ីតាលី Bistro Romano បញ្ចុះតម្លៃ​មក​ត្រឹម ២៨ ដុល្លារ​ក្នុង​ម្នាក់​រៀងរាល់​ថ្ងៃអាទិត្យ​ក្នុង​ខែឧសភា​! បម្រើ​ជូន​ពី​ម៉ោង ១១ ព្រឹក​ដល់ ២:៣០ រសៀល លោកអ្នក​អាច​ពិសា​ឥត​កំណត់ រួមមាន អាហារសម្រន់ អយ​ស្ទ័​រ ឈី​ស សាច់គោ ប៉ា​ស្តា និង​បង្អែម​។ កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​ទទួលទាន​ឥតគិតថ្លៃ និង​កុមារ​អាយុ​ក្រោម ១២ ឆ្នាំ​បញ្ចុះតម្លៃ ៥០%​។ ចំណែក​ប៊ុ​ហ្វេ​សាច់​អាំង​នៅ​បានីយដ្ឋាន និង​អាង​ហែល​ទឹក​វិមាន​អម្រឹត​ដែល​បម្រើ​ជូន​រៀងរាល់ថ្ងៃ​សៅរ៍​ពី​ម៉ោង ៥ ល្ងាច​ដល់ ៩:៣០ យប់ ឥឡូវនេះ​តម្លៃ ២៨ ដុល្លារ​ប៉ុណ្ណោះ​ដោយមាន​បន្ថែ​មការ​ពិសា​ស្រា​បៀរ​ឥត​កំណត់ ១ ម៉ោង អាហារសម្រន់ សាច់​អាំង និង​គ្រឿង​សមុទ្រ​ដ៏​សម្បូរបែប​។

រីករាយតាមចិត្តជាមួយការពិសាប៊ុហ្វេសាច់អាំងនៅបានីយដ្ឋាន និងអាងហែលទឹកវិមានអម្រឹត រៀងរាល់ថ្ងៃសៅរ៍ពីម៉ោង ៥ ល្ងាចដល់ ៩:៣០ យប់ ម្នាក់ ២៨ ដុល្លារប៉ុណ្ណោះនៅក្នុងខែឧសភាដែលមានបន្ថែមការពិសាស្រាបៀរឥតកំណត់ ១ ម៉ោង អាហារសម្រន់ សាច់អាំង និងគ្រឿងសមុទ្រដ៏សម្បូរបែប។

ភោជនីយដ្ឋាន​ចិន Fortune Palace មាន​បម្រើ​ជូន​មុខម្ហូប​ពិសេស​ដែល​ជួយ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក គឺ​ក្តាម​ខេត្តកំពត បម្រើ​ជូន​រៀងរាល់ថ្ងៃ​ក្នុងពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច​។ ក្តាមថ្ម​ធម្មជាតិ​ខេត្តកំពត ចម្អិន​តាមរបៀប ៦ យ៉ាង​តម្លៃ ២៨ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ចាន​ចម្អិន​ជាមួយ​ទឹកជ្រលក់​ម្រេច​ខ្ចី​មកពី​ខេត្តកំពត ពង​ទាប្រៃ​ក្រហម និង​ទឹក​ខ្ទឹមស​ជូរ​ហឹរ ។​ល​។ នៅ​ភោជនីយដ្ឋាន Golden Bowl អតិថិជន​អាច​សាកល្បង​មី​ស្រួយ​ឆា​ជាមួយ​ប៉ាវ​ហ៊ឺ និង​បាយ​ឆា​ជាមួយ​ប៉ាវ​ហ៊ឺ​តម្លៃ ២៨ ដុល្លារ​ដោយមាន​បន្ថែម​ស្រា​មួយ​កែវ​។ សម្រាប់​មុខម្ហូប​បែប​ជប៉ុន សូម​សាកល្បង​អាហារ​ឈុត​ដុន​ប៊ូ​រី តម្លៃ ២៨ ដុល្លារ​នៅ​ភោជនីយដ្ឋាន​ជប៉ុន The Teppanyaki ដែលមាន​គ្រឿង​សមុទ្រ សាច់មាន់ និង​សាច់គោ។

ទទួលយកបទពិសោធន៍ដ៏មានសេចក្តីសុខនៅមណ្ឌលស្ប៉ាទាំងពីររបស់ណាហ្គាវើលដ៍ដែលមានការបញ្ចុះតម្លៃ ២៨% ទៅលើគ្រប់កញ្ចប់សេវាកម្មស្ប៉ា និងសាឡន។

ចំណែកឯ​ក្លិប​កម្សាន្ត​ពេល​រាត្រី​ដ៏​ពេញនិយម Darlin Darlin ក៏​នឹងមាន​រាត្រី​កម្សាន្ត​អបអរ​ខួប​របស់​ណាហ្គា​វើ​លដ៍​ផងដែរ​នៅ​ថ្ងៃទី​២៨ ខែឧសភា​ដោយ​ផ្តល់​ការបញ្ចុះ​តម្លៃ​ទៅលើ​ភេសជ្ជៈ​ដប និង​ការប្រគំ​ផ្ទាល់​ពេញ​មួយ​រាត្រី​។ ភោជនីយដ្ឋាន និង​បានីយដ្ឋាន​មួយចំនួនទៀត ក៏មាន​ការបញ្ចុះ​តម្លៃ​ផងដែរ គឺ​ស្រា​ក្រឡុក​មួយ​កែវ តម្លៃ ២,៨០ ដុល្លារ​ប៉ុណ្ណោះ​ពេញ​មួយខែ​ឧសភា​។ កក់​ទុក​មុន​តាមរយៈ [email protected] ឬ +៨៥៥ ២៣ ២៦៣ ០៣១ ។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូលទៅ​កាន់ www.nagaworld.com ឬ​ទំព័រ FaceBook, Telegram ឬ Instagram របស់​ណាហ្គា​វើ​លដ៍​។​

​ទទួលបាន​ការបញ្ចុះ​តម្លៃ ២៨% គ្រប់​កញ្ចប់​សេវាកម្ម​ស្ប៉ា និង​សាឡ​ន​នៅ​មណ្ឌល​ស្ប៉ា​ប្រណីត​ទាំង​២ របស់​ណាហ្គា​វើ​លដ៍ គឺ​មណ្ឌល​ស្ប៉ា The Spa at NagaWorld នៅ​ណាហ្គា​វើ​លដ៍​ទី​១ និង​មណ្ឌល​ស្ប៉ា The Elixir of Life នៅ​ណាហ្គា​វើ​លដ៍​ទី​២ ។ លើសពីនេះ លោកអ្នក​អាចធ្វើ​កាត​សមាជិក​ស្ប៉ា​ប្លា​ទី​នី​ម​ដោយ​ទទួលបាន​ការបញ្ចុះ​តម្លៃ ២៨% ដែល​រួមបញ្ចូល​សេវាកម្ម​ស្ប៉ា ១៣ ដង​បូក​នឹង​ការ​ស្នាក់នៅ​សណ្ឋាគារ ១ យប់​ឥតគិតថ្លៃ និង​ការ​បញ្ចុះតម្លៃ ១០% នៅ​ភោជនីយដ្ឋាន និង​បានីយដ្ឋាន​ទាំងអស់​។ មណ្ឌល​ស្ប៉ា​ទាំង​២ បើក​បម្រើ ២៤ ម៉ោង​រៀងរាល់ថ្ងៃ​ដែល​ធ្វើឱ្យ​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត និង​អារម្មណ៍​របស់លោក​អ្នក​មាន​សេចក្តីសុខ​បំផុត​។

សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទស្សនា​ប្រគំ​តន្ត្រី​ផ្ទាល់​ក្នុងឱកាស​ខួប​របស់​ណាហ្គា​វើ​លដ៍ សូម​អញ្ជើញ​ទៅ​ទស្សនា​កញ្ញា រ៉ា​ប៊ី (Rabee) ដែល​នឹង​ផ្តល់ជូន​នូវ​ការសម្តែង​បទ​ចម្រៀង​ពិសេស​នៅ​ឆាក​ជាន់​ផ្ទាល់​ដី ណាហ្គា​វើ​លដ៍​ទី​១ នៅ​ថ្ងៃទី​៦ ខែឧសភា វេលា​ម៉ោង ៧:៣០ យប់​ដោយមាន​ហ្គេម កម្មវិធី​កម្សាន្ត និង​ការចាប់​រង្វាន់​ដ៏​អស្ចារ្យ​។

សូម​អញ្ជើញ​នាំ​ក្រុមគ្រួសារ និង​មិត្តភក្តិ​ទៅ​កម្សាន្ត​នៅ​ណាហ្គា​វើ​លដ៍​នៅក្នុង​ខែឧសភា​នេះ និង​រីករាយ​ជាមួយ​ការផ្តល់ជូន​ដ៏​អស្ចារ្យ​ក្នុងឱកាស​ខួប​២៨ ឆ្នាំ​របស់​ណាហ្គា​វើ​លដ៍​! ។​

​គួរ​បញ្ជាក់ថា​ជាមួយ​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​លដ៍ មាន​បន្ទប់​ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប​កម្សាន្ត​ជាង ២០ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត ២ សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​វើ​លដ៍​ទី​២ ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​ដ៏​សម្បូរបែប និង​សាល​សម្រាប់​រៀបចំ​ការប្រជុំ​ឈានមុខ​គេ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម