ព័ត៌មានជាតិ
អាជ្ញាធរយកចិត្តទុកដាក់លើការសម្អាត បរិស្ថាន ជុំវិញ បរិវេណទីលានប្រកួត
ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ២០២៣នេះ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ជុំវិញការសម្អាតបរិស្ថាននៅជុំវិញបរិវេណទីលានការប្រកួត ពិសេសនៅពហុកីឡាមរតកតេជោ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៣នេះ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរខណ្ឌ មន្ទីរបរិស្ថាន និងក្រុមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការគ្នាជាមួយក្រុមហ៊ុនដឹកជញ្ជូន និងប្រមូលសំរាម ធ្វើអនាម័យ បរិស្ថាននៅបរិវេនវិមានឈ្នះឈ្នះ តាមបណ្តោយមហាវិថីឈ្នះឈ្នះ នៅក្នុងភូមិកីឡា និងពហុកីឡាមរតកតេជោ ដើម្បីធ្វើយ៉ាងណាឲ្យតំបន់ខាងលើនេះមានបរិស្ថានល្អប្រសើរ។
លោក ហួត ហៃ បានមានប្រសាសន៍លើកឡើងថា៖ យុទ្ធនាការនេះ ត្រូវធ្វើឡើងជាប្រចាំ និងជាប់រហូតដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ពោលគឺដល់ថ្ងៃ បើកការប្រកួនកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ដោយនៅពេលនោះ នឹងមានប្រតិភូ កីឡាករ អ្នកគាំទ្រជាតិនិងអន្តរជាតិរាប់ម៉ឺននាក់ត្រូវចូលរួម។ ដូច្នេះអ្វីដែលយើងត្រូវអនុវត្តនោះ គឺទីតាំងខាងលើនេះត្រូវតែស្អាត មិនមានសំរាមនិងមានបរិស្ថានល្អ ដើម្បីឱ្យភ្ញៀវជាតិ អន្តរជាតិបានមើលឃើញថា ទីក្រុងរបស់យើងជាទីក្រុងដែលមានអនាម័យ និងបរិស្ថានល្អ។

លោក ហួត ហៃ បានបញ្ជាក់ផងដែរថា៖ ការសំអាត អនាម័យបរិស្ថាននៅជុំវិញបរិវេណទីលានការប្រកួតខាងលើនេះ ធ្វើឡើង ដើម្បីបង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋពិសេស អ្នកលក់ដូរ និងអ្នកទៅចូលរួមមើលការប្រកួតកីឡាបានមើលឃើញ និងយកចិត្តទុកដាក់ ក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ មិនចោលសំរាមផ្ដេសផ្ដាសលើទីផ្សារធារណៈដោយកម្ពុជាយើងជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនេះ។
ក្រុមការងារដែលបើកយុទ្ធនាការនៃការបោះសំអាងនេះត្រូវបានបែងចែកជាច្រើនក្រុម ដោយមួយក្រុមត្រូវសំអាតក្នុងបរិវេណវិមានឈ្នះឈ្នះ មួយក្រុមទៀតសំអាតតាមបណ្ដោយមហាវិថីឈ្នះឈ្នះ នៅភូមិកីឡា និងនៅក្នុងពហុកីឡាមរតកតេជោ សំដៅធ្វើយ៉ាងណាអោយទីតាំងទាំងនេះស្អាត មានអនាម័យ បរិស្ថានល្អជានិច្ច។

គួរកត់សំគាល់ថា ក្នុងការប្រកួតកីឡានាប៉ុន្មានថ្ងៃនេះអ្នកដែលបានចូលរួមមើលការប្រកួតកីឡា ដោយផ្ទាល់ ភាគច្រើនពួកគាត់បានយល់ដឹងច្រើន ជុំវិញការទុកដាក់សំរាម មានន័យថាក្រោយពីការប្រកួត គឺនៅទីលានការប្រកួត មិនមានសំរាម បោះចោលផ្ដេសផ្ដាស។ នេះពិតជាបង្ហាញឲ្យឃើញពីការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋយើងដែលកំពុងរស់នៅក្នុងទីក្រុងស៊ីវីល័យមួយនេះ៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


