ព័ត៌មានជាតិ
ខណ្ឌ ៤ កណ្តាលក្រុង អ្នកល្មើសនោមពាសវាលពាសកាល នឹងបន្តចាប់មិនលើកលែង
ការចាប់អ្នកបន្ទោរបង់តាមទីសាធារណៈកាលពីម្សិលមិញនេះ មានការសាទរផង និងរិះគន់ផង។ ការសាទរដោយសារចំណាត់ការនេះ នឹងជួយស្តារសណ្តាប់ធ្នាប់ និងលើកកម្ពស់អនាម័យក្នុងទីក្រុងឡើងវិញ។ ចំណែកការរិះគន់នោះគឺពលរដ្ឋថាមកពីអាជ្ញាធរមិនមានបង្គន់សាធារណៈឲ្យបានគ្រប់គ្រាន់ ឲ្យពលរដ្ឋចូលបត់ដៃបត់ជើងបានសមរម្យ។
ថ្លែងក្នុងកិច្ចប្រជុំនៅព្រឹកនេះ ឯកឧត្តមឃួន ស្រេង អភិបាលរាជធានីភ្នំពេញព្រមានអ្នកដែលចូលចិត្តយកដើមឈើ សួនច្បារ បត់ដៃបត់ជើងពាសវាលពាសកាល នឹងមិនត្រូវលើកលែងទេ។
អភិបាលក្រុងបានបញ្ជាក់ថា អាជ្ញាធរមានការយោគយល់ បងប្អូនខ្លះនៅតំបន់ជាយក្រុង ដូចជានៅខណ្ឌ ព្រែកព្នៅ ឫស្សីកែវ ដែលមានកំពតព្រៃអីអាចបត់ជើងតូចគឺអនុគ្រោះដែរ ប៉ុន្តែខណ្ឌកណ្តាលក្រុងដូចជាដូនពេញ ចំការមន បឹងកេងកង ៧មករា ទទួលយកមិនបានទេ។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរាជធានីភ្នំពេញបង្គន់អនាម័យបានបំពាក់នៅតាមទីសាធារណៈ មានរហូតដល់១២កន្លែង។ បង្គន់អនាម័យនៅទីសាធារណៈទាំងអស់ ស្ថិតនៅក្រោមការមើលថែទាំ ពីកម្មករនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។
លោកបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់បង្គន់អនាម័យសាធារណៈត្រូវចូលរួមថែទាំសំអាតទាំងអស់គ្នា ពិសេសបងប្អូនជាស្ត្រីកុំយកសំឡីអនាម័យដាក់ចូលក្នុងចានបង្គន់ និងបងប្អូនបុរសកុំជក់បារីក្នុងបន្ទប់បង្គង់។
កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញបានឃាត់ខ្លួនអ្នកមកបន្ទោរបង់នៅតាមសួនច្បារសាធារណៈ តាមគល់ឈើ និងនៅទីតាំងសាធារណៈចំនួន១៣នាក់ យកមកអប់រំណែនាំ។ វិធានការនេះគឺដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ សុខភាព ដែលការបន្ទោរបង់ពាសវាលពាសកាលបង្កក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ រួមទាំងប៉ះពាល់មុខមាត់រាជធានីភ្នំពេញ៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


