ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ៖ ក្នុងនាមម្ចាស់ផ្ទះ អ្នកគាំទ្រកម្ពុជា មិនគួរធ្វើទង្វើមិនគប្បីដល់ក្រុមកីឡាករបរទេសឡើយ
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣នេះ អ្នកគាំទ្រកម្ពុជា មិនគួរធ្វើទង្វើមិនគប្បីណាមួយដល់ក្រុមកីឡាករ ក៏ដូចជាប្រតិភូកីឡាបរទេសឡើយ។ ឯកឧត្តម បានអំពាវនាវដល់អ្នកគាំទ្រកម្ពុជា គប្បីធ្វើបដិសណ្ឋារកិច្ច និងទទួលស្វាគមន៍ប្រតិភូកីឡាទាំងអស់ឲ្យបានល្អប្រសើរ។

ការលើកឡើងបែបនេះរបស់ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពីអ្នកគាំទ្ររបស់កម្ពុជាមួយចំនួន បានស្រែកហ៊ោបែបឌឺដងទៅកាន់ក្រុមកីឡាករបាល់ទះថៃ ក្រោយប្រកួតចាញ់ក្រុមកីឡាករកម្ពុជា កាលពីល្ងាចថ្ងៃទី ៧ ខែឧសភា។
តាមរយៈការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេររៀបរាប់ដូច្នេះថា «ទង្វើដែលមិនគួរឲ្យកើតមាន! ឈ្នះ ឬចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ គប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ញើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា រឿងរ៉ាវដែលនាំឲ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយមកលើកម្ពុជារបស់យើងបែបនេះ ជាអ្វីដែលយើងគួរតែជៀសវាងឲ្យបានជាដាច់ខាត មិនថាការចូលរួមធ្វើដោយផ្ទាល់ ឬការបញ្ចេញមតិយោបល់លើបណ្តាញសង្គមនោះទេ។
ឯកឧត្តម សង្ឃឹម និងជឿជាក់ថា រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តទៀតនោះទេនៅអំឡុងពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា និងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ត្រង់ន័យនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាបានខិតខំប្រឹងប្រែងច្រើនណាស់ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងគណៈកម្មការរៀបចំ ទាំងសហព័ន្ធកីឡានានា ក៏ដូចជាកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់។ ដូច្នេះប្រជាពលរដ្ឋកម្ពុជាម្នាក់ត្រូវខ្នះខ្នែងប្រឹងប្រែងចូលរួមដោយសប្បាយរីករាយ ក៏ដូចជាកសាងបានអនុស្សាវរីយ៍ឲ្យបានច្រើនសម្រាប់ខ្លួនផង និងមិត្តភក្តិបរទេសរបស់យើងផង៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


