ព័ត៌មានជាតិ
លោក កៅ ថាច៖ ខ្មែរជួបគ្រោះមហន្តរាយបាត់បង់ឯកសារ ២ លើកធំៗ
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកឡើងថា ខ្មែរជួបគ្រោះមហន្តរាយបាត់បង់ឯកសារ ២ លើកធំៗ គឺនៅសម័យលង្វែក-ប្រាក់ដួង និងសម័យប៉ុលពតដ៏ខ្មៅងងឹត។

នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ លោក កៅ ថាច មានប្រសាសន៍ថា ក្រោយការដួលរលំសម័យអង្គរ ខ្មែរហាក់ដូចជាបាត់ទម្លាប់កត់ត្រាឯកសារទុក រហូតដល់សម័យបារាំងចូលស្រុកឆ្នាំ១៨៦៣ បារាំងបានជួយកត់ត្រាឯកសារទុកឱ្យ ក្រៅអំពីការកត់ត្រាក្នុងសាស្ត្រាស្លឹករឹតបន្តិចបន្តួចប៉ុណ្ណោះ។
លោកបានសង្កត់ធ្ងន់ថា «ខ្មែរយើងជួបគ្រោះមហន្តរាយបាត់បង់ឯកសារ ២ លើកធំៗ គឺ១ សម័យលង្វែក-ប្រាក់ដួង និង ទី២ សម័យប៉ុលពតដ៏ខ្មៅងងឹត ដែលពួកគេកម្ទេចទាំងឯកសារមានជីវិត (គ្រូបង្រៀន គ្រូពេទ្យ វិស្វករ) និងឯកសារផ្សេងៗ ជាពិសេស ច្បាប់ បញ្ញត្តិ វប្បធម៌ខ្មែរ និងសាសនាជាដើម»។

ជាមួយគ្នានេះ លោក ក៏បានអំពាវនាវ ដល់ពលរដ្ឋខ្មែរ ឱ្យចូលរួមស្រាវជ្រាវ ចងក្រងឯកសារទុកឱ្យបានសម្បូណ៌បែប សម្រាប់អ្នកជំនាន់ក្រោយ ដើម្បីអភិវឌ្ឍខ្លួន និងជាតិ ឱ្យថ្កុំថ្កើងរុងរឿង។
លោកបានលើកឡើងបែបនេះស្របពេលដែល បណ្ណាល័យARDB, មជ្ឈមណ្ឌលស្រាវជ្រាវ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និង APRACA Center of Excellence នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នេះ។
ជាក់ស្តែង ការបង្កើតបណ្ណាល័យ និងស្ថាប័នស្រាវជ្រាវទាំង ២ នេះ ក្នុងគោលបំណង លើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D) ក៏ដូចជា ប្រមូលផ្តុំ និងចងក្រងឯកសារទុកសម្រាប់កូនខ្មែរជំនាន់ក្រោយៗ សិក្សាស្វែងយល់អំពីបទពិសោធន៍របស់កូនខ្មែរជំនាន់មុន។

បណ្ណាល័យARDB បើកឱ្យប្រើប្រាស់ជាសាធារណ: ជាពិសេសសិស្សនិស្សិត អាចចូលអាន និងស្រាវជ្រាវផ្ទាល់ គ្រប់ពេល ដោយមានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន។ អាស្រ័យហេតុនេះ សប្បុរសជនមេត្តាផ្តល់ជូនជាសៀវភៅ និងឯកសារស្រាវជ្រាវផ្សេងៗ មកតម្តល់ទុកជាប្រយោជន៍សាធារណៈនៅបណ្ណាល័យARDB ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


