Connect with us

ព័ត៌មានជាតិ

ផ្លែឈើល្បីប្រចាំខេត្ត និងអាហារសម្បូរបែប ត្រូវយកមកទទួលអ្នកសារព័ត៌មានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

បានផុស

នៅ

ក្រសួងព័ត៌មាន សហការី និងក្រុមការងារនៃក្រសួងព័ត៌មានទាំងអស់ បានរៀបចំកម្មវិធីជួបសំណេះសំណាល និងទទួលអ្នក​សារព័ត៌មានជាតិ-អន្តរជាតិ កាលពីថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយនឹងផ្លែឈើខ្មែរធម្មជាតិល្អៗ សុទ្ធសឹងជាផល្លានុផលដែលខ្មែរសម្បូរនៅកម្ពុជា និងម្ហូបអាហារឆ្ងាញ់ៗ ជូនដល់ភ្ញៀវអន្តរជាតិ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ការរៀបចំទទួលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កាលពីយប់ថ្ងៃទី១៤នោះ គឺមានផ្លែឈើធម្មជាតិជាមុខដូចជា សាវម៉ៅ មង្ឃុត មៀន ទុរេន ភ្ញៀវជាដើម។ តាមរយៈគណនីហ្វេសប៊ុក Choun Chanphearoun បានឲ្យដឹងដែរថា ក្នុងនោះមានទុរេន ១តោន មកពីខេត្តត្បូងឃ្មុំ មៀន៤០០គីឡូមកពីកោះក្របីផងដែរ សម្រាប់ទទួលសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានមកចូលរួមយកព័ត៌មាននៅកម្ពុជា ក្នុងព្រឹត្តិការណ៏ស៊ីហ្គេមលើកទី៣២ ។​

ក្នុងនោះ អ្នកស្រី ម៉ម​ ដាត្ថាលីណែត ក៏បានសម្តែងការកោតសរសើរ តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម ដោយរៀបរាប់ថា “នៅក្នុងកម្មវិធីជួបសំណេះសំណាល និងអបអរសាទរភាពជោគជ័យ ក៏ដូចជាការថ្លែងអំណរគុណចំពោះការធ្វើការយ៉ាងសកម្ម និងយ៉ាងយកចិត្តទុកដាក់ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវ:ខ្ពស់របស់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅក្នុងកម្មវិធី Sea Games នាងខ្ញុំសូមឱនកាយគោរពកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអគ្គនាយកព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន និងសហការី ក្រុមការងារនៃក្រសួងព័ត៌មានទាំងអស់ ដែលបានរៀបចំកម្មវិធីដ៏កម្រ និងជ្រើសរើសផ្លែឈើខ្មែរធម្មជាតិល្អៗដ៏មានឱជារស និងម្ហូបអាហារឆ្ងាញ់ៗមកទទួលនៅក្នុងកម្មវិធី។”
អ្នកស្រីបន្តថា “ទាំងនេះ គឺជាការបង្ហាញអំពីធនធានធម្មជាតិ អត្តសញ្ញាណ និងប្រពៃណីវប្បធម៌ ដ៏រុងរឿងនៃប្រទេសកម្ពុជាជូនដល់ភ្ញៀវអន្តរជាតិ។ ជាងនេះទៅទៀត ម្ហូបអាហារបរិបូរណ៍ហូរហៀរ និងប្រកបទៅដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលរបស់ថ្នាក់ដឹកនាំ ជាមួយនឹងបងប្អូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ គឺបានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំ។”

បើតាម ឯកឧត្តម ផុស សុវណ្ណ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេលម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺប្រទេស២៣ ចូលរួមយកព័ត៌មាន។ ក្នុងនោះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មានចំនួនសរុបប្រមាណ ជាជាង ២៥០០នាក់ ដែលចុះឈ្មោះថតព្រឹត្តការណ៍ស៊ីហ្គេមនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទី មុន

ក្រសួងកសិកម្ម ដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះទស្សនកិច្ចនៅតាមសហគ្រាសជលផល

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ពាន ១ កន្លែងដាច់​ដោយកម្លាំងទឹកហូរ ខណៈផ្លូវប្របមាត់ប្រឡាយស្រុតបាក់ជាបណ្តើរៗ

ជីវិតកម្សាន្ដ១ ម៉ោង មុន

អបអរ ទេព បូព្រឹក្ស ត្រឡប់ចូលសិល្បៈវិញ និងក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់​ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈ​វី-អាកទីវ

សន្តិសុខសង្គម១ ម៉ោង មុន

លួចលុយក្រុមហ៊ុន​ជាង ១ ៣០០ ០០០ បាត​ ចូល​កាសុីណូ​លេងល្បែងចាញ់អស់ ត្រូវអាវុធហត្ថឃាត់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូរ៉េខាងត្បូង គ្រោងដាក់ចេញច្បាប់ហាមទទួលទានសាច់ឆ្កែ

Sokha Hotels

ព័ត៌មានពេញនិយម