ព័ត៌មានជាតិ
កម្មវិធី Open House របស់មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM)
មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) បានបើកកម្មវិធី Open House នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

កម្មវិធី Open House របស់ CJDM បានអនុញ្ញាតឲ្យបណ្តាក្រុមហ៊ុន រោងចក្រសហគ្រាស និងសិស្ស និសិ្សត យល់កាន់តែច្បាស់អំពីផ្នែកផលិតឌីជីថល និងការវិនិយោគបច្ចេកវិទ្យាជាដើម។ គោលបំណងរបស់កម្មវិធីនេះ ដើម្បីឱ្យប្រទេសកម្ពុជាសម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាពនាពេលអនាគត ព្រោះវាចាំបាច់សម្រាប់ប្រទេសក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងជំរុញវិស័យឧស្សាហកម្មរបស់ខ្លួន។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងការបរទេស និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម របស់ជប៉ុន សម្រាប់ការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សក្នុងឧស្សាហកម្មផលិតឌីជីថលនៅកម្ពុជា។ លោករដ្ឋមន្ត្រី បានអគុណលោកបណ្ឌិត Masahiko MORI ប្រធានក្រុមហ៊ុន DMG MORI សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលម៉ាស៊ីន CNC នៅមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) នេះ។

មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ត្រូវបានបង្កើតឡើងជាមួយនឹងការរំពឹងទុកថា នឹងក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាសម្រាប់ការផលិតឌីជីថលកម្រិតខ្ពស់នៅក្នុងតំបន់ ដោយផ្អែកលើ R&D ជាមួយនឹងម៉ាស៊ីន CNC ទំនើបចុងក្រោយបំផុត និងអាចកាត់បន្ថយកាកសំណល់ បង្កើនផលិតភាព និងបង្កើនគុណភាពនៃផលិតផល ដែលមានម៉ាស៊ីនទំនើបៗចំនួន៣គ្រឿង មានសមត្ថភាពផលិតគ្រឿងបន្លាស់ និងគ្រឿងបង្គំគ្រប់ប្រភេទ និងគ្រប់ទំហំពីសមាសធាតុលោហធាតុផ្សេងៗ ដោយប្រើបច្ចេកវិទ្យាឌីជីថល៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


